ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីករណីលួចទ្រព្យសម្បត្តិ...
ថ្ងៃទី ៖ 09-07-2025, ដោយ​​ Admin , 25 Views
                     
បន្ទាយមានជ័យ : កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ជឹម ម៉ាណាការ ភេទស្រី អាយុ២៩ឆ្នាំ រស់នៅបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្តីពីករណីលួចទ្រព្យសម្បត្តិប្រព្រឹត្តិកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះល្វែងក្នុងបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្រោយពីទទួលបានបណ្ដឹងពីជនរងគ្រោះខាងលើ កម្លាំងជំនាញមូលដ្ឋានក្រុងប៉ោយប៉ែតបានចុះដល់ទីតាំងកើតហេតុ ហើយពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពកំណត់មុខសញ្ញា និងបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោងប្រហែល០៦ និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកគ្រែរបស់ជនរងគ្រោះម្ដងទៀត ដោយដឹកតាមម៉ូតូម៉ាកហុងដា ភីស៊ីអ៊ិច ពណ៌ស ហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេញតាមរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន ចាន់រ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រមទាំងធ្វើការចាប់យកវត្ថុតាង គ្រែដែក០២ជាន់ ចំនួន០១ឈុត, កុំព្យូទ័រលើតុម៉ាក HAILAN ចំនួន០១ឈុត, កូនធុងបាសម៉ាកHARMAN KARDON ចំនួន០១គ្រឿង,ទូរទឹកកកម៉ាក AUX ពណ៌ប្រផេះ ចំនួន០១គ្រឿង, ម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ាក MEILE ពណ៌ទឹកប្រាក់ ចំនួន០១គ្រឿង ,ទូរស័ព្ទដៃម៉ាកIPHONE ចំនួន០៧គ្រឿង (IPHONE7 ចំនួន០៦គ្រឿង និងIPHONE7 PLUS  ចំនួន០១គ្រឿង (បានប្រគល់ជូនជនរងគ្រោះវិញ) ម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KV-3694 ចំនួន០១គ្រឿង រួចនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតីវិធី។      

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចដកហូពិត ខ្លួនពិតជាបានមកពីការលួចពិតប្រាកដមែន។    

ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com