ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ល្បិចកលរបស់ អាជ្ញាធរថៃកាន់ តែស្មោគគ្រោក ភ្ជាប់លោក កុក អាន មកកម្ពុជា
ថ្ងៃទី ៖ 08-07-2025, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ លោកសាស្ត្រាចារ្យ វង្ស មករា អ្នកវិភាគសង្គម ហៅល្បិចកលរបស់ អាជ្ញាធរថៃកាន់ តែស្មោគគ្រោក ក្រោយមានរឿងដែលកំពុងផ្ទុះក្នុងសារព័ត៌មានថៃថ្ងៃនេះ ពាក់ព័ន្ធនឹងការចោទប្រកាន់លោក កុក អាន ភ្ជាប់ជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងទាញភ្ជាប់មកសម្ដេច ហ៊ុន សែន គ្មានអ្វីប្លែកសូម្បីតែបន្តិចសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយប្រទេសថៃ។

ពួកគេបានមើលឃើញកាន់តែច្បាស់ថា មេដឹកនាំថៃពិតជាក្រឡិចក្រឡុច ហើយល្បិចកលរបស់ពួកគេកាន់តែស្មោគគ្រោកខ្លាំងឡើង។ រឿងដែលកើតមាន នៅថ្ងៃនេះត្រូវគេមើលឃើញថា គ្រាន់តែជា ល្បិចទុច្ចរិតរបស់អ្នកដឹកនាំប្រទេសនេះដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួនហើយបៀមឈាមព្រួសដាក់កម្ពុជាដូចទម្លាប់ដែលពួកគេបានធ្វើរួចមកហើយ។

គួរកត់សម្គាល់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃជួប នឹងស្ថានភាពធ្ងន់ធ្ងរណាស់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញរហូតដល់អ្នកជំនាញនិងអ្នកនយោបាយថៃមួយចំនួនចាត់ទុកប្រទេសថៃថាស្ថិត ក្នុងស្ថានភាពប្រកាសអាសន្ន ពីព្រោះការ រកឃើញបណ្តាញឧក្រិដ្ឋកម្មតាម អនឡាញមានច្រើនខ្លាំងពេកដែលមិនគួរ ឱ្យជឿ។ ដូច្នេះ មន្ត្រីថៃដែលពោរពេញដោយល្បិចខូច រាប់រយជំពូក ក៏ដេករកនឹកថា តើធ្វើ ដូចម្តេចដើម្បីលុប លាងភាពអាម៉ាស់ របស់ខ្លួន និងអាចជះបញ្ហានេះដាក់ កម្ពុជាបាន។ ប្រសិនបើរឿងនេះ កើតនៅតាមបណ្តោយព្រំដែន គឺពិតជាងាយស្រួលណាស់សម្រាប់មន្ត្រីថៃក្នុងការផ្ទេរមកឱ្យកម្ពុជាតាមរយៈការចោទប្រកាន់ទាំងបំពានថា ក្រុមឧក្រិដ្ឋជនឆ្លងដែនពីកម្ពុជា ដូចដែលពួកគេធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។

ប៉ុន្តែគ្រប់ករណីទាំងអស់ដែលកើតឡើង ចុងក្រោយនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីថៃដែលឆ្ងាយពីព្រំដែនកម្ពុជា។ ដូច្នេះមានមធ្យោបាយតែមួយ គត់ដែលពួកគេអាចធ្វើបាន គឺការចោទដាក់លើអ្នកជំនួញដែលមានទំនាក់ទំនងជាមួយមេដឹកនាំកម្ពុជា ដោយប្រើយុទ្ធសាស្ត្រព្រួញ មួយបាញ់បានសត្វពីរ៖ ទី១ គឺបៀមឈាម ព្រួសដាក់កម្ពុជា និងទី២ គឺបង្ខូចឈ្មោះមេដឹកនាំកម្ពុជា ពិសេសលោក ហ៊ុន សែន ដោយចោទថា លោកកុក អាន ស្និទ្ធជាមួយលោក ហ៊ុន សែន ជាការស្រេច។ ល្បិចនេះនៅលើ គោកពេកហើយ និង ក៏មិនខុសពីក្រុមជ្រុលនិយខ្មែរបាននិង កំពុងធ្វើនោះឡើយ។ បើពិនិត្យឱ្យបានដិត ដល់ជាងនេះទៀត ទង្វើរបស់អាជ្ញាធរថៃគឺមិនខុសអ្វីពីការចាប់មនុស្សជាចំណាប់ខ្មាំងនោះឡើយ។ ជម្លោះបញ្ហាព្រំដែនស្រាប់តែរាលដាលដល់អ្នកជំនួញដែលជារឿងមិនគួរឱ្យជឿ និងមិនគួរកើតមានឡើងទាល់តែសោះ។ យើងអាចចោទជាសំណួរថា ប្រសិនបើលោក កុក អាន មានកំហុសរឿងបណ្តាញឆបោក តាមអនឡាញមែន ចុះហេតុដូចម្តេច បានជាអាជ្ញាធរថៃ មិនចាត់ការគាត់តាំងពីយូរមកហើយ? ហេតុដូចម្តេចទើបតែមកផ្អើល នៅពេលដែលកម្ពុជានិងថៃ មានទំនាស់តានតឹងរឿងព្រំដែននៅពេលនេះ? ពីព្រោះនរណាក៏ដឹងដែរថា លោក កុក អាន ចេញចូលរកស៊ីនៅស្រុកថៃយូរមកហើយដោយ លោកមានផ្ទះនិងមានមុខជំនួញជា ច្រើននៅក្នុងប្រទេស ថៃ។

នយោបាយចាប់ ចំណាប់ខ្មាំងបែបនេះមិនគួរធ្វើទាល់តែសោះពីព្រោះវា ប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់ជំនឿទុកចិត្ត របស់អ្នកវិនិយោគទុន ពីព្រោះទាំងនៅកម្ពុជា ទាំងនៅថៃ សុទ្ធតែ មានអ្នកជំនួញជនជាតិ ទាំងពីរចេញចូលរកស៊ីជាច្រើន។ មេដឹកនាំខ្មែរទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាំងលោកប្រធាន ព្រឹទ្ធសភា ហ៊ុន សែន សុទ្ធតែធ្លាប់បានបញ្ជាក់ថា មិនត្រូវធ្វើឱ្យទំនាស់ព្រំដែនរាលដាលទៅក្នុងវិស័យផ្សេងឡើយ។ លោក ហ៊ុន សែន ថែមទាំងធ្លាប់បាន អំពាវនាវកុំឱ្យមានការរើសអើងជនជាតិថៃ និងកុំធ្វើពហិកាទំនិញថៃទៀតផង។ នេះសបញ្ជាក់ថា មេដឹកនាំកម្ពុជាមានភាពចាស់ទុំជាងមេដឹកនាំថៃឆ្ងាយណាស់។ ផ្ទុយទៅវិញ មេដឹកនាំថៃទាំងស៊ីវិលនិងយោធា តែងតែ បញ្ចេញប្រតិកម្ម ដោយខ្វះភាពចាស់ទុំយ៉ាងខ្លាំង ហើយ បានប្រើល្បិចកល ពិសពុលនិងស្មោគ គ្រោកកាន់តែខ្លាំង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com