ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោ ផ្ដាំថៃ ចោទកម្ពុជាឈ្លានពានខ្លួនហេតុអ្វីមិនប្ដឹងទៅតុលាការ?
ថ្ងៃទី ៖ 27-06-2025, ដោយ​​ dara007 , 31 Views
                     
ព្រះវិហារៈ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា ភាគីថៃបានចោទប្រកាន់ថា កម្ពុជាឈ្លានពានទឹកដីខ្លួន ប៉ុន្តែតើហេតុអ្វីថៃមិនប្តឹងកម្ពុជា ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជាទៅ?។

នាឱកាសអញ្ជើញសំណេះសំណាលជាមួយ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថាបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃដែលបានកើតឡើងជាថ្មីម្តងទៀត កាលពីចុងខែឧសភា សម្ដេចតែងតែចេញមកសម្របសម្រួលដោះស្រាយដោយសន្តិវិធីតាមផ្លូវតុលាការ ដើម្បីស្វែងរកសន្តិភាពធ្វើយ៉ាងណាកុំឲ្យមានសង្គ្រាមកើតឡើង។ ប៉ុន្តែបែរជាមកដល់សព្វថ្ងៃនេះ ភាគីថៃ បានបន្តពង្រីកជម្លោះនេះរីករាលដាលលើគ្រប់វិស័យទៅវិញ។ ចំពោះចំណុចនេះសម្ដេចតេជោបានលើកជាចម្ងល់ថា ថៃបានចោទកម្ពុជាថា កម្ពុជារំលោភអធិបតេយ្យភាពរបស់ថៃ, ចុះហេតុអ្វីថៃមិនប្ដឹងកម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ? ចុះហេតុអ្វីថៃមិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា?។

សម្ដេចតេជោថ្លែងថា «ថៃ ចោទកម្ពុជា ថាជាអ្នករំលោភអធិបតេយ្យថៃ។ ខ្ញុំ ឆ្ងល់ថា ថៃ បានចោទកម្ពុជាថា រំលោភទៅលើថៃ តែហេតុអី ខ្វះសេចក្ដីក្លាហាន ប្ដឹងកម្ពុជា ទៅតុលាការ ។ ខ្ញុំ សូមចោទសួរអ្នកទីក្រុងបាកកក អ្នកចោទប្រទេសកម្ពុជាថា ជាអ្នករំលោភអធិបតេយ្យថៃ ប៉ុន្តែហេតុអ្វីអ្នកមិនប្តឹងកម្ពុជាទៅកាន់តុលាការអន្តរជាតិ ហើយមិនព្រមឡើងតុលាការជាមួយកម្ពុជា?»។ សូមមិត្តបរទេស ពិចារណាឲ្យបានដិតដល់, ហេតុអ្វីថៃខ្លាចតុលាការ ហើយមិនទៅតុលាការជាមួយកម្ពុជា»។ សម្ដេចតេជោបញ្ជាក់ទៀតថា ទោះបីជាថៃមិនព្រមឡើងទៅតុលាការ ICJ ជាមួយកម្ពុជាក៏ដោយ ប៉ុន្តែកម្ពុជានៅតែបន្តដោះស្រាយជាមួយភាគីថៃដោយសន្តិវិធី និងដោះស្រាយតាមផ្លូវយន្តការច្បាប់អន្តរជាតិ ពោលគឺតុលាការយុត្តិធម៌អន្តរជាតិ ICJ ។

សូមបញ្ជាក់ថា លិខិតផ្លូវការរបស់កម្ពុជាបានបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី១៦ ខែមិថុនា ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។ បន្ទាប់ពីបានទៅដល់ ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com