ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បង្ហាញអន្ដរជាតិថា ប្រជាជនកម្ពុជាបានភៀសខ្លួនដោយសារតែការគំរាមកំហែងរបស់ភាគីថៃ
ថ្ងៃទី ៖ 26-06-2025, ដោយ​​ dara007 , 70 Views
                     
ព្រះវិហារ ៖ សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បង្ហាញអន្ដរជាតិថា ប្រជាជនកម្ពុជាបានភៀសខ្លួនដោយសារតែការគំរាមកំហែងរបស់ភាគីថៃ ដើម្បីបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាពនិយមមើលឃើញឱ្យបានច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះនៃការឈ្លានពាននេះ។

 ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងជាប្រធានព្រឹទ្ធសភា បានប្រាប់សូមឱ្យអន្តរជាតិត្រូវមើលឱ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណា ឈ្លានពានអ្នកណា? តើថៃមានបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីព្រំដែនទេ? តើថៃមានបានជម្លៀស មានជនភៀសសឹក ដោយសារកម្ពុជាឈ្លានពានទេ? នៅទីនេះ(ជនភៀសសឹកកម្ពុជា) ។

សម្ដេចតេជោ បានញ្ជាក់ថា នេះគឺជាសាក្សីរស់ សម្រាប់បង្ហាញទៅកាន់ពិភពលោកថា កម្ពុជាគឺជាប្រទេសរងគ្រោះដោយសារការឈ្លានពានរបស់កងទ័ព ថៃទើបនាំដល់ការមានជនភៀសសឹកមករស់នៅទីនេះ(មណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ) ដែលជាអកុសល ហើយសូមឱ្យបរទេសទាំងឡាយ ដែលប្រកាន់សច្ចធម៌ និងនិយមសន្តិភាពនិយមមើលឃើញឲ្យបាន ច្បាស់នូវទុក្ខសោកដែលប្រជាជនកម្ពុជារងគ្រោះ ដោយសារការឈ្លានពានរបស់កងទ័ពថៃ»។

 សម្តេចតេជោ អះអាងថា កម្ពុជាប្រាថ្នាជាមិត្ត តែគេ(ថៃ)ចិញ្ចឹមចិត្តម្តងហើយម្តងទៀតដណ្តើមទឹកដីរបស់កម្ពុជា។

យ៉ាងណាក៏ដោយសម្តេចបានលើកឡើងទៀតថា ទំនាក់ទំនងរវាង កម្ពុជា និងថៃល្អ ឬអាក្រក់ឡើង ឬចុះវាអាស្រ័យលើថ្នាក់ដឹកនាំរបស់ទីក្រុងបាងកកតែប៉ុណ្ណោះ។

សម្តេចតេជោ ក៏បានបង្ហាញការសោកស្តាយផងដែរ ខណៈពេលនេះរឿងដែលមិនគួរកើតឡើងបែជាកើតឡើង ដោយកម្ពុជាចង់បានតំបន់ដែលធ្លាប់តែច្បាំងគ្នា និងតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងប្រែក្លាយជាតំបន់មានសុខសន្តិភាព និងតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការល្អ ប៉ុន្តែជាអកុសលមានរឿងនេះកើតឡើង(ទាហានថៃឈ្លានពាន)នោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com