ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក អូន ព័ន្ធមុន្នីរ័ត្ន លើកទឹកចិត្ដឱ្យសហគ្រាសតូច និងមធ្យម សហការជាមួយរាជរដ្ឋាភិបាលសម្រាប់ចូលរួមចំណែកកាន់តែពេញលេញ និងខ្លាំងក្លាឡើងថែមទៀត ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ
ថ្ងៃទី ៖ 26-06-2025, ដោយ​​ dara007 , 66 Views
                     
ភ្នំពេញៈ លោក អូន ព័ន្ធមុន្នីរ័ត្ន លើកទឹកចិត្ដឱ្យសហគ្រាសតូច និងមធ្យម សហការជាមួយរាជរដ្ឋាភិបាលសម្រាប់ចូលរួមចំណែកកាន់តែពេញលេញ និងខ្លាំងក្លាឡើងថែមទៀត ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដើម្បីឆ្លើយតបការរីកចម្រើនបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងសកលលោក។ ការលើកទឹករបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបកនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ ឆ្នាំ២០២៥ ការត្រៀមលក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមសម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតូច នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ ។

លោកបានជំរុញឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការកសាងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ការពង្រឹងអនុលោមភាព ការលម្អរអភិបាលកិច្ច ធុរកិច្ច ការវិនិយោគលើស្ដង់ដាគុណភាព សុវត្ថិភាព អនាម័យ និងការទទួលខុសត្រូវចំពោះបរិស្ថានជាដើម។

លោកបានបញ្ជាក់ថា គន្លឹះទាំងអស់នេះ មិនមែនត្រឹមតែរាជរដ្ឋាភិបាលតម្រូវប៉ុណ្ណោះនោះទេ ប៉ុន្ដែគឺជាការចង់បាន និងការរំពឹងទុករបស់អថិតិជន វិនិយោគគិន និងតម្រូវលើទីផ្សារ ដើម្បីអភិវឌ្ឍន៍ ពង្រឹងសមត្ថភាព និងផលិតភាពរបស់ខ្លួនទៅក្នុងខ្សែចង្វាកផលិតកម្មក្នុងប្រទេស តំបន់ និងសកលលោកផងដែរ។

ជាមួយគ្នានេះ លោកបានជំរុញ ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យមអាចមានភាពរីកធំធាត់ សម្រាប់ចូលរួមចំណែកកាន់តែពេញលេញ និងខ្លាំងក្លាឡើងថែមទៀត ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោក ហែម វណ្ណឌី រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដីបច្ចេកវិទ្យា និងនវានុវត្ដន៍បានប្រាប់ដល់សហគ្រាសធុនមីក្រូតូច និងមធ្យមទាំងអស់ កុំឱ្យមានការបារម្ភ និងភ័យក្លាយចំពោះការចុះបញ្ជីកំណត់ស្ដង់ដាផលិតផលរបស់ខ្លួនឱ្យត្រឹមត្រូវ ដើម្បីឆ្លើយតបចំពោះការប្រកួតប្រជែងផលិតផលក្នុងស្រុក និងក្រៅស្រុកនាពេលខាងមុខ។

 សូមបញ្ជាក់ថា យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុបជិត៣លាននាក់ ក្នុងនោះមានស្រ្តី ៦០%។ វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងនៅតែជាវិស័យស្នូលសម្រាប់មហិច្ឆតារបស់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចដែលកាន់តែមានពិពិធកម្មខ្ពស់ និងផ្អែកលើនវានុវត្តន៍៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com