ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថៃបន្តឈ្លានចូលដីកម្ពុជាយ៉ាងគគ្លើន ដោយប្រើដ្រូនឈ្លបយកការណ៍
ថ្ងៃទី ៖ 17-06-2025, ដោយ​​ Admin , 131 Views
                     
ភ្នំពេញ : ថៃក៍កាន់តែបន្តបំពានកម្ពុជាហើយ ហាក់មិនខ្លាចរអាតុលាការយុត្តិធម៌អន្តរជាតិ ICJ ឡើយ បើទោះបណ្ដឹងកំពុងស្ថិតក្នុងដៃតុលាការក៍ដោយ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានបំណងរក្សាសុខសន្តិភាព និងរក្សាជំហរដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមរយៈតុលាការ អន្តរជាតិ (ICJ) នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយសន្តិវិធី និងប្រកបដោយ ការទទួលខុសត្រូវខ្ពស់។ ក្រៅអំពីនេះ កម្ពុជាបានរៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយបានឯកភាពគ្នាលើកិច្ចការដែលភាគីកម្ពុជា-ថៃត្រូវបំពេញបន្តទៀត។

ជាការសោកស្តាយ ភាគីថៃមិនបានគោរពនូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ (MOU2000)។ ភាគីថៃបាន បង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ។

កងទ័ពកម្ពុជាគាំទ្រនូវជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ និងដោយសន្តិវិធី និងរក្សាជំហរយ៉ាងមុតមាំទាំងកងទ័ព ទាំងប្រជាជននៅទូទាំងប្រទេស គោរពអធិបតេយ្យរបស់ប្រទេសជិតខាង និង ប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព ប៉ុន្តែមិនអនុញ្ញាតជាដាច់ខាតដល់ការប៉ុនប៉ងរំលោភឈ្លានពានពីប្រទេស ណាមួយឡើយ ហើយប្តេជ្ញាការពារបូរណភាពទឹកដីទោះជាក្នុងតម្លៃណាក៏ដោយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com