ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ សម្ដេចតេជោ គ្មានបំណងលក់ប្រទេស និងប្រាសាទឡើយ
ថ្ងៃទី ៖ 17-06-2025, ដោយ​​ dara007 , 79 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ថ្លែងថា សម្ដេចតេជោ គ្មានបំណងលក់ប្រទេស និងប្រាសាទឡើយ ប៉ុន្ដែដើម្បីឱ្យកម្ពុជាខ្លាំង និងមានម្ចាស់ការឯករាជ្យដោយខ្លួនឯង ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទ“មហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា” នៅវិទ្យាស្ថានជាតិអប់រំ នៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា គ្រាន់តែរាជរដ្ឋាភិបាល មិនទាន់បានឆ្លើយតប ទៅនឹងសកម្មភាពរបស់ប្រទេសថៃ ដែលបានបំពានលើទឹកដីកម្ពុជា បែរជាមានគេចោទថា បានលក់ទឹកដី លក់ប្រសាទទៅឱ្យគេហើយ ព្រោះខ្លាចគេ ខណៈដែលសម្តេចអះអាងថា កម្ពុជា មិនបានលក់ទឹកដី លក់ប្រាសាទឱ្យនរណាទេ ។

ទន្ទឹមនេះក៏មានសាធារណជនទាំងក្នុង និងក្រៅប្រទេស បានភ្ញាក់ផ្អើលជាខ្លាំងចំពោះសមត្ថភាពរបស់កម្ពុជា នៅក្នុងការធានាផ្គត់ផ្គង់អគ្គិសនី និងប្រព័ន្ធអ៊ីនធឺណែត ដោយខ្លួនឯង បន្ទាប់ពីបញ្ចប់ការទិញពីប្រទេសថៃផងដែរ។

សម្តេចធិបតីបញ្ជាក់ថា ពេលខ្លះ មិនបាច់បកស្រាយគ្រប់ពេលនោះទេ ចាំភស្តុតាងជាក់ស្តែង លាតត្រដាងតែម្តង ជាក់ស្តែងភស្តុតាង ដែលឃើញនូវភាពម្ចាស់ការនៅក្នុងការធានាអគ្គិសនី និងធានាអ៊ីនធឺណេតខ្លួនឯង នៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ដោយមិនចាំបាច់ពឹងប្រទេសថៃនោះ គឺអាចបង្ហាញនូវផលជាក់ស្តែង និងចក្ខុវិស័យជាក់ស្តែង របស់សម្តេចតេជោ នៅពេលនោះ ។

សម្តេចធិបតី បានបញ្ជាក់ថា ទាំងសម្តេចផ្ទាល់ និងសម្តេចតេជោ គឺមិនមានបំណងណាលក់ប្រទេស ឬមួយលក់អ្វីឱ្យបរទេសនោះទេ មានតែខិតខំធ្វើយ៉ាងណា ធ្វើគ្រប់វិធីសាស្ត្រ រួមទាំងការវិនិយោគពីបរទេស ទាក់ទាញដើម្បីឱ្យកម្ពុជាខ្លាំង ម្ចាស់ការឯករាជ្យដោយខ្លួនឯង ពេលណាដែលចាំបាច់ ដូចករណីជាមួយថៃ ។

លើសពីនេះ សម្តេចធិបតី បានអះអាងថា ការធ្វើសកម្មភាពនយោបាយ មិនចាំបាច់លោតកញ្ឆេងកញ្ឆាងនោះទេ ការធានាម្ចាស់ការ និងច្បាស់លាស់ ដោយមិនអាចលោតម្តងលិច ម្តងកើត រេរាតាមខ្យល់ដូចចុងស្រល់នោះទេ ត្រូវមានភាពអត់ធ្មត់ មានភាពចាស់ទុំ ច្បាស់លាស់ ខណៈដែលមិនប្រាកដថា អ្នកលោតកញ្ឆេងកញ្ឆាង ស្រែកចេកចាច ពូកែជាងអ្នកអត់លោតនោះទេ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com