ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្មកររោងចក្រគល័រ បញ្ចប់ការតវ៉ា ដោយមានការដោះស្រាយលឿនរហ័សពីក្រសួងការងារ
ថ្ងៃទី ៖ 20-05-2025, ដោយ​​ Dara007 , 30 Views
                     
ភ្នំពេញៈ កម្មកររោងចក្រគល័រ(កាត់ដេរសំភារះផ្ទះបាយនិងសំភារ:ការិយាលយ័) បានធ្វើតវ៉ា នឹងនាំគ្នាបិទផ្លូវ ២១៧ នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ភ្នំពេញ ត្រូវបានដោះស្រាយលឿនរហ័ស ដោយមានការដោះស្រាយលឿនរហ័សពីក្រសួងការងារ បន្ទាប់ពីកម្មករទាមទារចំនួន ២ចំណុច រួមមាន ៖ ១.បើរោងចក្រផ្លាស់ប្តូរទីតាំងចាស់ទៅទីតាំងថ្មីសូមអោយបើកលុយអតីតភាពដែលបានធ្វើការយូឆ្នាំ។ ២.សូមអោយខាងចក្រពេលដែរយកកម្មករពីរទីតាំងចាស់ទៅទីតាំងថ្មីសូមអោយរក្សាពួកគាត់នៅជាកម្មករចាស់ដដែល។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការសម្របសម្រួលសារជាថ្មីរបស់ក្រសួង ភាគីទាំងពីរ បានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់ដើម្បីបញ្ចប់វិវាទ ដូចខាងក្រោម៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានគូសបញ្ជាក់ថា "តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងដែលលឿនរហ័សដូចក្នុងករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនកម្មករកម្មការិនីនិងសាធារណជនមេត្តាជ្រាបថាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានលោក ហេង សួរ ជារដ្ឋមន្ត្រី និងជាសេនាធិការជូនរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ជាប្រមុខ មិនដែលបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់បងប្អូនកម្មករកម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយលឿនរហ័សស្របតាមច្បាប់ដែលធានាប្រយោជន៍ជូនទាំងកម្មករ និងនិយោជក"។

ក្រសួងតាមរយៈមន្ត្រីជំនាញរបស់ខ្លួនបានយកចិត្តទុកដាក់នៅតម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ នេះបើតាមលោក ស៊ុន មេសា ដដែល។

ជាមួយគ្នានេះ អ្នកនាំពាក្យបានអំពាវនាវសូមបងប្អូនកម្មករកម្មការិនីនិងសាធារណជនទាំងអស់សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com