នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចូលរួមគោរពទង់ជាតិ និងពង្រឹងវិន័យក្នុងអង្គភាព
ថ្ងៃទី ៖ 20-05-2025, ដោយ Dara007 , 36 Views
កំពង់ស្ពឺៈ កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយណែនាំបន្ថែមស្តីពី ការស្លៀកពាក់ឯកសណ្ឋានចេញចូលក្នុងអង្គភាពឲ្យបានត្រឹមត្រូវ , ជួយត្រួតពិនិត្យទឹកភ្លើងតាមមន្ទីរនីមួយៗមុនចាកចេញ , ថែរក្សាអនាម័យក្នុងអង្គភាពឲ្យបានល្អ , គោរពបទបញ្ជាថ្នាក់ដឹកនាំ , ពង្រឹងការងារ វេនប្រចាំបញ្ជា វេនប្រចាំការ មណ្ឌលប្រតិបត្តិការ , គោរពតួនាទីភារកិច្ច ក្នុងអង្គភាព , ផ្សព្វផ្សាយលទ្ធផលការងារប្រចាំសប្តាហ៍និងទិសដៅបន្ត , ផ្សព្វផ្សាយសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ , ផ្សព្វផ្សាយត្រៀមកម្លាំងអន្តរាគមន៍ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងរំលឹកការអនាម័យ កន្លែងសម្រាក់ កន្លែងហូបចុក ដើម្បីពង្រឹងសុខភាពឱ្យបានកាន់តែប្រសើរ៕
|