ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដីបញ្ជាឱ្យក្រសួងរ៉ែ ត្រូវផ្តល់អាជ្ញាប័ណ្ណក្នុងការរុករកធនធានរ៉ែកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដាច់ខាត
ថ្ងៃទី ៖ 20-05-2025, ដោយ​​ Dara007 , 50 Views
                     
កំពង់ស្ពឺៈ នាយករដ្ឋមន្រ្ដីបញ្ជាឱ្យក្រសួងរ៉ែ ត្រូវផ្តល់អាជ្ញាប័ណ្ណក្នុងការរុករកធនធានរ៉ែកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាដាច់ខាត ដើម្បីបង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យបានសុខដុមនីយកម្មរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធី សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិត នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាត្រូវការចំណូល និងបង្កើតការងារជូនប្រជាពលរដ្ឋ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ត្រូវទទួលខុសត្រូវ និងគិតគូរអំពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គមជាតិផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, សម្តេចបានកំណត់តំបន់ព្រៃឡង់ជាតំបន់ក្រហម ដោយពុំអនុញ្ញាតឱ្យផ្ដល់គម្រោងរ៉ែថ្មីបន្ថែមទៀត នៅតំបន់នោះទេ រីឯគម្រោងដែលមានស្រាប់ ត្រូវពិនិត្យមើលឆ្កៀលចេញនូវតំបន់ដែលពុំមានសក្តានុពលរ៉ែ ។ បន្ថែមពីនេះទៀត, នៅដើមឆ្នាំនេះ សម្តេចបានសម្រេចដកហូតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែមួយកន្លែងនៅតំបន់ភ្នំកំពង់ត្រាច ខេត្តកំពត ឱ្យរក្សាទុកជាតំបន់អភិរក្ស សម្រាប់ជាកន្លែង សាសនា, វប្បធម៌ និងទេសចរណ៍។

ក្នុងន័យនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងរ៉ែ និងថាមពល ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានាបានការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។ ជាពិសេស ក្រសួង ត្រូវពិនិត្យឱ្យបានម៉ត់ចត់ក្នុងការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវបន្តជំរុញឱ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យ បានសុខដុមនីយកម្មរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតីណែនាំក្រសួងរ៉ែ និង ថាមពល ត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនប្រភេទផលិតផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល, បង្កើនការ នាំចេញ បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ។

ក្នុងឱកាសនោះ សម្ដេសម្តេចមហាបវរធិបតី បានគាំទ្រ និងជំរុញនូវការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែ និង ថាមពល ក្នុងការប្រមូលចំណូលស្របច្បាប់ជូនរដ្ឋ និងធានឱ្យបាននូវការប្រកួតប្រជែងស្មើភាពផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com