ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បេក្ខជន ៥រូប បានជាប់ជាជ័យលាភី ប្រកួតប្រជែងថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៥
ថ្ងៃទី ៖ 19-05-2025, ដោយ​​ Dara007 , 54 Views
                     
ភ្នំពេញៈ ក្រោយឆ្លងកាត់ការប្រកួតប្រជែង រយៈពេល ៨ម៉ោង កម្មវិធីប្រកួតថ្នាក់ជាតិ ផ្នែកសន្តិសុខសាយប័រ ប្រចាំឆ្នាំ២០២៥ បានរកឃើញបេក្ខជនឆ្នើម ដែលមានសមត្ថភាព និងដែលអាចតំណាងឱ្យប្រទេសកម្ពុជាចេញទៅប្រកួតថ្នាក់តំបន់ ដែលនឹងរៀបចំឡើងនៅប្រទេសថៃ។

ពិធីប្រគល់ពានរង្វាន់កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ផ្នែក សន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ “Cambodia National Cybersecurity Competition 2025” នៅថ្ងៃទី១៨ ខែឧសភា នាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល កម្ពុជា (CADT) លោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា តាមរយៈលទ្ធផលនៃការប្រកួតប្រជែង បេក្ខជនចំនួន ៥រូប ត្រូវ បានប្រកាសជាប់ជា ជ័យលាភី ក្នុងចំណោមបេក្ខជនបេក្ខនារី ចំនួន ១០០នាក់ដែលចូលរួមប្រកួតប្រជែង។

ជាមួយគ្នានេះ កម្មវិធី ក៏បានជ្រើសរើសបេក្ខជនបេក្ខនារី ឆ្នើមចំនួន ១៥រូបបន្ថែម ទៀត ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញ បច្ចេកទេស ផ្នែកសន្តិសុខសាយប័រ ពីគ្រូបង្គោល រយៈពេល ៤ ខែ ដើម្បីត្រៀមប្រកួតវគ្គបន្ទាប់ទៀត ដែលក្នុងចំណោម បេក្ខជនទាំង ២០រូបនេះ នឹងជម្រុះយកតែ ៤នាក់ ដើម្បីតំណាង ប្រទេសកម្ពុជា ចេញទៅចូលរួមប្រកួតប្រជែង វគ្គតំបន់អាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) ដែលរៀបចំដោយ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN- Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃអំឡុងខែតុលា ខាងមុខនេះ។

លោក ជុន វ៉ាត បានសម្តែងការអបអរសាទរដល់បេក្ខជនជ័យលាភីទាំង ២០រូប ព្រមទាំងបេក្ខជន បេក្ខនារីទាំងអស់ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងពេញទំហឹងសម្រាប់ការការប្រកួតប្រជែងតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្ត។ លោក ជុន វ៉ាត បានបញ្ជាក់ថា កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការការលើកកម្ពស់មូលធនឌីជីថល នៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជា និងក្នុងតំបន់។

សូមបញ្ជាក់ថា ជ័យលាភីទាំង ៥រូប ដែលបានឈ្នះក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែក សន្តិសុខសាយប័រ ប្រចាំឆ្នាំ ២០២៥ រួមមាន៖ - ជ័យលាភីលេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ រៀល - ជ័យលាភីលេខ ២ លោក ស៊ុន គីមស្រួល ទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០,០០០ រៀល - ជ័យលាភីលេខ ៣ លោក ហាក់ វិទូ ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០០ រៀល - ជ័យលាភីលេខ ៤ លោក ប៊ុនចំណាន ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល និង - ជ័យលាភីលេខ ៥ លោក ម៉េង រដ្ឋារី ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com