ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា វិលមកវិញហើយ
ថ្ងៃទី ៖ 19-05-2025, ដោយ​​ Dara007 , 46 Views
                     
ភ្នំពេញៈ យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា វិលមកវិញហើយ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី "ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជាយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំរយៈពេល១ ខែពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។

  យុទ្ធនាការនេះ រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី "ខ្មែរជួយខ្មែរ” ក៏ដូចជាការរម្លឹក ឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និត ជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុនសហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា,ព្រមទាំងភាគីពាក់ព័ន្ធនានា ក្នុងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

 មូលនិធិគន្ធបុប្ផាកម្ពុជា អំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្ដែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាពសារព័ត៌មានទាំងអស់ ចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ"១ម៉ឺនរៀល១ម៉ឺននាក់”ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំង ស្ត្រីមានផ្ទៃពោះ នៅកម្ពុជា ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com