គូសរំលេចផងដែរថា គម្រោងលម្ហែបៃតង នឹងបង្កើតអនាគតថ្មីដល់ប្រជាសហគមន៍មូលដ្ឋាន ដោយពួកគាត់អាចចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ហើយសហគមន៍មូលដ្ឋានអាចធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ឱ្យទៅជាសហគ្រិន ដែលជាការប្តូរពីការប្រព្រឹត្តបទល្មើសព្រៃឈើខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ដោយឡែក សម្រាប់គម្រោងលម្ហែបៃតង មាននូវហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ១. ផ្លូវក្រាលក្រួសក្រហម និងក្រាលថ្មម៉ិច ប្រវែង ៧,២ គីឡូម៉ែត្រ និងទទឹងប្រវែង ៨ម៉ែត្រ ចាប់ពីផ្លូវលេខ៤៨.៤ ដល់ជើងភ្នំ ២. ផ្លូវឡើងភ្នំខ្នងផ្សារ ៣. ផ្លូវថ្មើរជើងឡើងតំបន់ខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ និងគ្រោងរៀបចំកន្លែងសម្រាកជាដំណាក់ៗ ដែលមានដើមឈើហូបផ្លែ និងឈើព្រៃផ្តល់ម្លប់ ក៏ដូចជាប្រព័ន្ធទឹកស្អាតសម្រាប់បរិភោគ រួមជាមួយនឹងស្លាកសញ្ញាព័ត៌មាននៅតាមកន្លែងសម្រាកនីមួយៗ ៤. ចំណតយានយន្ត នៅកន្លែងដំណាក់ដានព្រះ ៥. ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានដូចជា ៖ ហាងកាហ្វេ កន្លែងផ្តល់ព័ត៌មាន ប្រព័ន្ធអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ប្រព័ន្ធទឹកស្អាត កន្លែងបោះតង់ កន្លែងសង្គ្រោះបឋម អាហារដ្ឋាន និងកន្លែងទុកដាក់សំរាមផងដែរ ៕