ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មន្ទីរពេទ្យអ៉ីនធ័រឃែរ ចូលរួមលើកកម្ពស់ការព្យាបាលជំងឺនៅមន្ទីរពេទ្យហ្លូងម៉ែ
ថ្ងៃទី ៖ 18-05-2025, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ មន្ទីរពេទ្យអ៉ីនធ័រឃែរ ចូលរួមលើកកម្ពស់ការព្យាបាលជំងឺនៅមន្ទីរពេទ្យហ្លូងម៉ែ ដើម្បីធានាប្រសិទ្ធភាពការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

ក្នុងពិធីទទួលថវិកា បរិក្ខារមន្ទីរពិសោធន៍ ពីមន្ទីរពេទ្យអ៉ីនធ័រឃែរ ជាជំនួយដល់មន្ទីរពេទ្យហ្លួងម៉ែ ដែលពិធីនេះបានប្រព្រឹត្តិទៅនៅក្នុងមន្ទីរពេទ្យហ្លូងម៉ែផ្ទាល់ នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សូមកោតសសើរចំពោះថ្នាក់ដឹកនាំ នៃមន្ទីរពេទ្យអ៉ីនធ័រឃែរ ជាពិសេសលោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ មន្ទីរពេទ្យអ៉ីនធ័រឃែរ ដែលបានផ្តល់កិត្តិយស និងផ្សាភ្ជាប់ទំនាក់ទំនងរវាងមន្ទីរពេទ្យរដ្ឋ និងឯកជន។

លើសពីនេះទៀតគឺបានចូលរួមជាថវិកា និងបរិក្ខារមន្ទីរពិសោធន៍ដល់មន្ទីរពេទ្យហ្លួងម៉ែ។ លោកជំទាវបណ្ឌិតបានឱ្យដឹងទៀតថាកន្លងមក មន្ទីរពេទ្យអ៉ីនធ័រឃែរ ក៏ធ្លាប់បានផ្តល់ជាថវិកាដល់ កាកបាទក្រហមកម្ពុជា ចំនួន ៥លានដុល្លារ រួចមកហើយ ក្នុងនោះកាកបាទក្រហមកម្ពុជា បានយកថវិកាទាំងនេះឧបត្ថមទៅមន្ទីរពេទ្យហ្លូងម៉ែ ដើម្បីប្រើប្រាស់តាមតម្រូវការនៅក្នុងមន្ទីរពេទ្យ ព្រោះមន្ទីរពេទ្យនេះជាមន្ទីរពេទ្យរដ្ឋថ្មី ដែលទើបតែបង្កើតឡើង។ លោកជំទាវបណ្ឌិតសង្ឃឹមថាថ្ងៃក្រោយ ទំនាក់ទំនងរវាងមន្ទីរពេទ្យពីរនេះ និងមានភាពស្អិតរមួតជាមួយគ្នា ព្រោះថាយើងធ្វើការងារនៅ ក្នុងវិស័យសុខាភិបាលដូចគ្នា ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរលោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លូងម៉ែ ក៏បានគោរពថ្លែងអំណរគុណដល់ប្រតិភូមន្ទីរពេទ្យអ៉ីនធ័រឃែរ ជាពិសេសលោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ ដែលបានចំណាយពេលវេលា ក្នុងអញ្ជើញនាំយកថវិកា និងអំណោយបរិក្ខារមន្ទីរពិសោធន៍ ជូនដល់មន្ទីរពេទ្យហ្លួងម៉ែនាឱកាសនេះ។

លោកនាយកមន្ទីរពេទ្យហ្លួងម៉ែក៏បានជម្រាបជូនអំពីសាវតាខ្លះៗ នៃការបង្កើតមន្ទីរពេទ្យហ្លួងម៉ែ ដោយលោកបានឱ្យដឹងថាមន្ទីរពេទ្យនេះ បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ហើយបើកដំណើរការពេញលេញ ជាមន្ទីរពេទ្យឯកទេស ព្យាបាលជំងឺមហារីក មានកម្រិតស្ដង់ដារអន្តរជាតិ នៅដើមឆ្នាំ២០២៥។

មន្ទីរពេទ្យបានបំពាក់នូវម៉ាស៊ីនព្យាបាលជំងឺមហារីក ដោយកាំរស្មីថ្មី ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដោយភ្ជាប់កម្មវិធីជំនួយ AI ព្រមជាមួយនឹងវេជ្ជបណ្ឌិតឯកទេសមានវិជ្ជាជីវៈខ្ពស់ ធានាបាននូវសុក្រិតភាព និងប្រសិទ្ធភាពខ្ពស់បំផុត ជូនដល់អ្នកជំងឺប្រកបដោយទំនុកចិត្ត និងក្តីសង្ឃឹម។

លោកនាយកមន្ទីរពេទ្យហ្លូងម៉ែទ្យបញ្ជាក់ថា មន្ទីរពេទ្យកកើតឡើងមកដល់ពេលនេះ ដោយសារការជួយជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តរហូតដល់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដើម្បីអភិវឌ្ឍមន្ទីរពេទ្យមួយនេះឱ្យមានស្តង់ដា ក្នុងការព្យាបាលជំងឺមហារីក។

លោកបន្តថាទោះជាយ៉ាងណាមន្ទីរពេទ្យនៅតែមានតម្រូវការបន្ថែមនូវឧបករណ៍ពេទ្យដើម្បីឱ្យក្លាយជាមន្ទីរពេទ្យស្តង់ដាក្នុងការព្យាលជំងឺមហារីកគ្រប់ជ្រុងជ្រាយ។ ដូច្នេះការឧបត្ថមរបស់មន្ទីរពេទ្យអ៉ីនធ័រឃែរ នាថ្ងៃនេះពិតជាមានតម្លៃ និងសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍមន្ទីរពេទ្យហ្លូងម៉ែ ឱ្យកាន់តែប្រសើរឡើង។

លោកស្រីវេជ្ជបណ្ឌិត លឹម លីណា នាយិកាប្រតិបត្តិ នៃមន្ទីរពេទ្យអ៉ីនធ័រឃែរ សូមអរគុណដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និងថ្នាក់ដឹកនាំនៃ មន្ទីរពេទ្យហ្លូងម៉ែ ដែលបានផ្តល់ឱកាសដល់ក្រុមការងារបានចូលរួមចែករំលែកថវិកា និងបរិក្ខាពេទ្យទាំងនេះក្នុងន័យរួមចំណែកជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋទូទៅ។

លោកស្រីវេជ្ជបណ្ឌិត បញ្ជាក់ថា និងបន្តកិច្ចសហការជាមួយមន្ទីរពេទ្យហ្លូងម៉ែជាបន្តបន្ទាប់ទៀត ដើម្បីបុព្វហេតុមនុស្សធម៌។

សូមជម្រាបថា មន្ទីរពេទ្យអ៉ីនធ័រយែរ ឧបត្ថម្ភជូនមន្ទីរពេទ្យហ្លូងម៉ែ នាឱកាសនេះរួមមាន៖ ថវិកាចំនួន ១៥០,០០០ដុល្លារ (មួយរយហាសិបពាន់ដុល្លារ) និងម៉ាស៊ីន Incubator ចំនួន០២គ្រឿង ម៉ាស៊ីន Waterbath ចំនួន០១គ្រឿង ម៉ាស៊ីន Incubator Water Bath ចំនួន០១គ្រឿង និងម៉ាស៊ីន Light Microscope ចំនួន០២គ្រឿង ដើម្បីផ្តល់សេវាថែរក្សាសុខភាព ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com