ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ណែនាំឱ្យបង្កើតការអភិវឌ្ឍរមណីដ្ឋានទេសចរណ៍ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ឱ្យអស់សក្ដានុពល
ថ្ងៃទី ៖ 17-05-2025, ដោយ​​ Dara007 , 53 Views
                     
ពោធិ៍សាត់ៈ នាយករដ្ឋមន្រ្ដី បានណែនាំឱ្យបង្កើតការអភិវឌ្ឍរមណីដ្ឋានទេសចរណ៍ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ឱ្យអស់សក្ដានុពល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន និងសង្គមជាតិ។

ថ្លែងក្នុងពិធីសម្ពោធ អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រ សាសន៍ណែនាំឱ្យអាជ្ញាធរខិតខំបង្កើតការអភិវឌ្ឍរមណីដ្ឋានទេសចរណ៍ ទាំងការវិនិយោគ និងការអភិវឌ្ឍ របស់សហគមន៍នៅមូលដ្ឋាន ដើម្បីទាក់ទាញភ្ញៀវទេសចរទៅលេងខេត្តពោធិ៍សាត់ ជាពិសេសតំបន់វាល វែងកាន់តែច្រើនថែមទៀត។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍរមណីដ្ឋានទេសចរណ៍ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់នេះ គឺត្រូវរៀបចំឱ្យមានការអភិវឌ្ឍដោយផ្សារភ្ជាប់នឹងបរិស្ថាន។

សម្តេចមហាបវរធិបតី បន្ដថា វិស័យទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ជាតិ ដែលថវិការបស់ ភ្ញៀវទេសចរ មកលេងកម្សាន្តបានធ្លាក់ដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com