ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយយករដ្ឋមន្រ្ដី៖ មន្រ្ដីនគរបាលបង្ករគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ទោះសងលុយហើយ ក៏មិនឱ្យរួចខ្លួនឡើយ
ថ្ងៃទី ៖ 17-05-2025, ដោយ​​ Dara007 , 75 Views
                     
ពោធិ៍សាត់ៈ សម្តេចបវរធិបតីអះអាងថា មន្រ្ដីនគរបាលបង្ករគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ទោះសងលុយហើយ ក៏មិនឱ្យរួចខ្លួនឡើយ ខណៈដែលករណីបុកមនុស្សស្លាប់ ដោយមានជាតិស្រវឹង មិនថាអ្នកនោះជានរណានោះទេ យើងអនុវត្តគោលការណ៍ច្បាប់ដូចគ្នាទាំងអស់ ។

ការអះអាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើនបានបញ្ចេញមតិជាច្រើនជំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះយ៉ាងច្រើនកុះករ ។

សម្តេចមហាបវរធិបតី មានប្រសាសន៍ថា មន្ត្រីនគរបាលដែលបើករថយន្តបុករះបណ្តាលឱ្យអ្នករត់កង់បីស្លាប់ នឹងត្រូវផ្តន្ទាទោសដោយគ្មានការលើកលែងឡើយ។ រាល់ករណីបង្កគ្រោះបណ្តាលឱ្យអ្នកដទៃស្លាប់ គឺសម្តេចតាមដានការអនុវត្តន៍ច្បាប់ដោយផ្ទាល់។ សម្តេចបវរធិបតីមានប្រសាសន៍ថា មន្រ្ដីនគរបាលបុកគេស្លាប់ និងមានជាតិស្រវឹងនេះ ត្រូវកសាងសុំណូមរឿងបញ្ជូនទៅតុលាការរួចហើយ និងអំពាវនាវឱ្យពលរដ្ឋជឿទុកចិត្ដលើប្រព័ន្ធច្បាប់ផងដែរ។

ជាមួយគ្នានេះ លោកនាយឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើនតាមបណ្ដាញសង្គម លើករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឱ្យមានអ្នករបួសធ្ងន់ស្រាល និងបាត់បង់ជីវិតមនុស្ស ដែលបង្កឡើងដោយ នគរបាលរាជធានី ១នាក់ ឈ្មោះ ហ៊ុន ហេង ភេទប្រុស ។

លោកនាយឧត្ដមសេនីយ៍ឯក ជួន ណារិន បានបញ្ជាឱ្យជំនាញ និងមូលដ្ឋាន ចុះដល់កន្លែងកើតហេតុ គឺចាត់ចែងឃាត់ខ្លួនអ្នកបង្ក (វាស់ជាតិអាល់កុល) សង្រ្គោះអ្នករបួស និងរៀបចំសណ្ដាប់ធ្នាប់ ។

លោកនាយឧត្ដមសេនីយ៍ឯក ជួន ណារិន អះអាងថា ច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៍ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។

លោកនាយឧត្ដមសេនីយ៍ឯក ជួន ណារិន បន្ដថា ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំងអនុវត្តន៍នូវវិន័យនគរបាលជាតិកម្ពុជា បណ្ដេញចេញពីក្របខ័ណ្ឌផងដែរ។

លោកនាយឧត្ដមសេនីយ៍ឯក បានសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ជាដាច់ខាត ទាំងអស់គ្នា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com