ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ផ្លូវជាតិលេខ៤៨ មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ
ថ្ងៃទី ៖ 15-05-2025, ដោយ​​ Dara007 , 61 Views
                     
កោះកុងៈ ផ្លូវជាតិលេខ៤៨ មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ខណៈផ្លូវល្បឿនលឿនកកស្ទះដោយអន្លើផងដែរ ។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានសភាពមមាញឹកយ៉ាងខ្លាំង ក្នុងឱកាសថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៤ ខែឧសភា និងព្រះរាជបុណ្យពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ។ ដោយឡែកច្រកចេញផ្លូវល្បឿនលឿន(ភ្នំពេញ-ព្រះសីហនុ)ចំណុចកំពង់សិលា និងស្រែអំបិល ក៏មានសភាពកកស្ទះដោយអន្លើផងដែរ ដោយបងប្អូនប្រជាពលរដ្ឋមានដំណើរកម្សាន្តចេញទៅផ្លូវជាតិលេខ៤៨ ឆ្ពោះទៅទស្សនាខេត្តកោះកុង ,ទីរមនីយដ្ឋាននានាតាមបណ្តោយផ្លូវជាតិលេខ៤៨ ,ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១០ ទស្សនាស្ទឹងដំណាក់ក្បូន, ស្ទឹងឫស្សីជ្រុំ,ស្ពានខ្ពស់ជាងគេនៅកម្ពុជា,តំបន់អូរសោម,ប្រម៉ោយ,ផ្លូវអន្ទង់អាំងចំណុចផ្លូវជាតិលេខ៥៥,ច្រកព្រំដែនកម្ពុជា-ថៃ(ថ្មដារ) និងតំបន់សំឡូត នៃផ្លូវជាតិលេខ១០ជាដើម។ល។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៩៦,៨៤%ហើយ ដោយឡែកគម្រោងស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបាន ៩៩,៦០%ហើយដែរ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងរីករាយក្នុងឱកាសឈប់សម្រាកក្នុងទីដ៏សែនមនោរម្យ និងសុខសន្តិភាពពេញដ៏បរិបូរណ៌៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com