ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ណែនាំសិក្ខាកាមខិតខំហ្វឹកហាត់ និងថែទាំសុខភាព
ថ្ងៃទី ៖ 12-05-2025, ដោយ​​ Dara007 , 88 Views
                     
បន្ទាយមានជ័យៈ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន ណែនាំសិក្ខាកាមខិតខំហ្វឹកហាត់ និងថែទាំសុខភាព ដើម្បីបង្កើនសមត្ថភាពចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ។

ក្នុងការចុះត្រួតពិនិត្យនិងសំណេះសំណាលជាមួយសិក្ខាកាមកំពុងហ្វឹកហាត់សម្រាប់ត្រៀមឈរផែន និងព្យុះហយាត្រាដើម្បីចូលរួមពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ(១៤.កក្កដា.១៩៩៣-១៤.កក្កដា.២០២៥)នាពេលខាងមុខ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យផ្ដាំផ្ញើដល់កម្លាំងទាំទងអស់ត្រូវគោរពវិន័យ គោរពបទបញ្ជា និងត្រូវខិតខំយកអស់កម្លាំងកាយចិត្តក្នុងការហ្វឹកហាត់ ពិសេសយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។       

ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការក៏បានផ្ដល់ជូនឯកសណ្ឋានប្រយុទ្ធទឹកប៊ិក១កំប្លេរ និងអាវយឺតចំនួន១ សម្រាប់សិក្ខាកាមចំនួន២៤២នាក់ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com