ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឥណ្ឌូនេស៊ី កំពុងសិក្សាជើងហោះមកខេត្ដសៀមរាបនៅកម្ពុជា
ថ្ងៃទី ៖ 09-05-2025, ដោយ​​ Dara007 , 61 Views
                     
ភ្នំពេញៈ ឥណ្ឌូនេស៊ី កំពុងសិក្សាជើងហោះមកខេត្ដសៀមរាបនៅកម្ពុជាដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។

ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព  បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់ លោកបណ្ឌិត ចែម វិឌ្យ៉ា ប្រធានគណៈកម្មាធិការទី៥ នៃព្រឹទ្ធសភាកម្ពុជា លោកបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា ជើងហោះហើរ Air Asia រវាងកម្ពុជា ភ្នំពេញ និងទីក្រុងហ្សាកាតា ក្រុមហ៊ុនជាតិរបស់ឥណ្ឌូនេស៊ី ដែលមានឈ្មោះថា ហ្ការ៉ូដា (Garuda Indonesia) កំពុងសិក្សាអំពីការហោះហើរទៅសៀមរាប ហើយប្រហែលនៅពេលខ្លីខាងមុខនេះនឹងចាប់ផ្តើមហោះហើយ ពីប្រទេសឥណ្ឌូនេស៊ី ទៅសៀមរាប។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមថា ការសិក្សាជើងហោះហើយពីប្រទេសឥណ្ឌូនេស៊ី ទៅខេត្តសៀមរាបរបស់កម្ពុជានេះ ដើម្បីជំរុញការផ្តាស់ប្តូរភ្ញៀវទេសចរឱ្យបានច្រើនបន្ថែមទៀត រវាងប្រទេសឥណ្ឌូនេស៊ី និងខេត្តសៀមរាប។

លោកបណ្ឌិត ចែម វីឌ្យ៉ា បានបន្ថែមថា នៅក្នុងជំនួបវរវាងថ្នាក់ដឹងនាំកំពូលរបស់ឥណ្ឌូនេស៊ី និងសម្តេចតេជោ ហ៊ុន សែន ប្រទេសទាំងពីរ កម្ពុជា និង ឥណ្ឌូនេស៊ី ក៏បានប្តេជ្ញាធ្វើការឱ្យបានកាន់តែ ស្និទ្ធស្នាលជាមួយគ្នា ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបញ្ហាធំដែលមាននៅទូទាំងសកលលោក ដែលមានទាំងបញ្ហា ឆបោក និងបញ្ហាគ្រឿងញៀនផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com