ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពេទ្យសត្វខេត្តបន្ទាយមានជ័យ ពង្រឹងការនាំចូលសត្វដោយខុសច្បាប់ពីប្រទេសថៃ
ថ្ងៃទី ៖ 08-05-2025, ដោយ​​ Dara007 , 41 Views
                     
បន្ទាយមានជ័យៈ ពេទ្យសត្វខេត្តបន្ទាយមានជ័យ ពង្រឹងការនាំចូលសត្វដោយខុសច្បាប់ពីប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់នៅក្នុងប្រទេសកម្ពុជា។

លោកហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានស្តីពីការកើតមានជំងឺឈាមខ្មៅ ឬ ជំងឺអង់ត្រាក់លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែនឱ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។

លោកហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មចុះថ្ងៃទី៦ឧសភា២០២៥ស្ដីពីករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃនិងការដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្នលើការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស្រ័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោរក្របីពីប្រទេសថៃ ដោយរង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។

ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោក្របីដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗគឺឃើញថាសត្វគោរក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយ ទើបអនុញ្ញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។

ហើយដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឱ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។

ទន្ទឹមនោះលោក ហ៊ុយ ទូច ក៏បានបញ្ជាក់បន្ថែមថា ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្យស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លង ដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្ត ជាលទ្ធផលឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតា ពុំមានអ្វីគត់សំគាល់ឡើយ ។

ជាមួយនោះលោក ហ៊ុយ ទូច ក៏បានធ្វើការផ្សព្វផ្សាយបន្ថែមទៅដល់ប្រជាកសិករនិងភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល ដឹងរាយការណ៍ មកអាជ្ញាធរដែនដីនិងមន្ត្រីពេទ្យសត្វឱ្យបានទាន់ពេលវេលា ដើម្បីគ្រប់គ្រងស្ថានភាពបាននៅពេលមានជំងឺឆ្លងជាយថាហេតុ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com