ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ នឹងជួយលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចពលរដ្ឋ
ថ្ងៃទី ៖ 06-05-2025, ដោយ​​ Dara007 , 48 Views
                     
កណ្ដាលៈ នាយករដ្ឋមន្រ្ដី ថ្លែងថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់ នឹងជួយលើកកម្ពស់សុខុមាលភាព និងសេដ្ឋកិច្ចពលរដ្ឋ ដែលជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាល។

ថ្លែងក្នុងឱកាសដែលសម្ដេចអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្លោះទឹកកខ្វក់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាព របស់ប្រជាជន ជាពិសេសអ្នករស់នៅក្នុង និងជុំវិញក្រុងតាខ្មៅ។

ពលរដ្ឋមានសុខភាពល្អជាលាភ ជាទ្រព្យ តែពលរដ្ឋមានសុខភាពមិនល្អ គឺជាបន្ទុករបស់ក្រុមគ្រួសារនិងរដ្ឋាភិបាល។ អាស្រ័យហេតុនេះហើយ ទើបរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះគឺជាការអភិវឌ្ឍប្រទេសដែលដើរពីមួយជំហានទៅមួយជំហាន ដើរទៅលើអ្វីដែលមានចីរភាព ដើរទៅលើអ្វីដែលមានការគិតគូរច្បាស់លាស់ ហើយដើរទៅលើអ្វីដែលមានទិសដៅក្នុងការចែករំលែកផលប្រយោជន៍ទៅប្រជាពលរដ្ឋ។ អញ្ចឹងការប្រែក្លាយដី កន្លែងនេះទៅជាកន្លែងប្រព្រឹត្តកម្មទឹកស្អាត ការវិនិយោគ ៩០លានដុល្លារ ការវិនិយោគដែលរួមមានប្រព័ន្ធលូ ដែលមាន១២៥គីឡូម៉ែត្រ បូកជាមួយស្ថានីយបូមទឹកដែលមាន៧កន្លែង ដើម្បីចម្រោះហើយបានបង្ហូរចេញ។ បើសិនជាកន្លែងនីមួយៗមិនមានធ្វើបែបនេះទេ បរិស្ថានជុំវិញនឹងត្រូវបំផ្លាញ ហើយតម្លៃនៃការខាតបង់បរិស្ថាននោះក៏ធំដែរ បន្ថែមទៅលើសុខភាពប្រជាពលរដ្ឋ។

សម្ដេធិបតីបានបញ្ជាក់ថា បើមិនមានការគិតគូរពីការសាងសង់អាងចម្រោះទឹកកខ្វក់ទេ វានឹងបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ ហើយការលើកកម្ពស់ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជាអនេកចំពោះប្រជាជន និង រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ, ពិសេសលើវិស័យសំខាន់ៗ ដូចជា៖ វិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ, សុខាភិបាល, ការងារ និងហេដ្ឋារចនាសម្ព័ន្ធ, រួមទាំងការទទួលយកពលករកម្ពុជាជាច្រើន ទៅបម្រើការងារនៅប្រទេសកូរ៉េក្នុងលក្ខខណ្ឌល្អប្រសើរគួរជាទីទុកចិត្ត។

សម្តេចនាយករដ្ឋមន្រ្តី បានគូសរំលេចពីគុណតម្លៃនៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងរយៈពេល២៨ឆ្នាំមកនេះ ដែលទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង ត្រូវបានប្រឹងប្រែងបង្កើតឡើងវិញ ដោយសម្តេចតេជោ បានផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ជាតិ និងប្រជាជន។

សម្ដេចធិបតី ក៏បានស្នើដល់ភាគីក្រុមហ៊ុន KUMHO-TECHCROSS ទទួលបន្ទុកសាងសង់, និងក្រុមហ៊ុន DOHWA-SEOYOUNG ទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសត្រូវយក ចិត្តទុកដាក់ខ្ពស់ ក្នុងការសាងសង់ និងការត្រួតពិនិត្យបច្ចេកទេសឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស និងប្រកបដោយគុណភាព ហើយក៏ស្នើសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់នេះផងដែរ។

សូមបញ្ជាក់ថា ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ មានតម្លៃសរុបជាង ៩០លានដុល្លារអាមេរិក ជាជំនួយឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ ដោយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com