ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តស្ទឹងត្រែងហាមអាជីវករលក់ដូរ ក្រោយសាងសង់សួនបវរធិបតីរួចហើយ
ថ្ងៃទី ៖ 05-05-2025, ដោយ​​ Dara007 , 49 Views
                     
ស្ទឹងត្រែង: អភិបាលខេត្តស្ទឹងត្រែងហាមអាជីវករលក់ដូរ ក្រោយសាងសង់សួនបវរធិបតីរួចហើយ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកលេងកម្សាន្តក្នុងខេត្តមួយនេះកាន់តែច្រើនឡើងៗ។

ថ្លែងក្នុងពិធីក្រុងពាលី បើកការដ្ឋានស្ថាបនាសួនបវរធិបតីខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅលើទីធ្លាសួនច្បារចាស់ ទល់មុខសណ្ឋាគារអង្គរមាស លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ចំពោះសួនច្បារ ក្នុងក្រុងស្ទឹងត្រែង នៅពេលដែលរៀបចំកែលំអរួច គឺមិនអាចអនុញ្ញាតឱ្យបងប្អូន ដាក់រទេះ តុ និង កៅអី លក់នៅលើសួន ឬក៏ ជុំវិញសួនច្បារដូចពីមុនបានទេ ដើម្បីកុំឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្ដមានការប៉ពាល់អារម្មណ៍ ពេលឃើញពីការលក់ដូរអាណាធិបតេយ្យរបស់បងប្អូនដូចពីមុន គឺមិនល្អឡើយ។

អភិបាលខេត្តប្ដេជ្ញាកែលម្អរសោភ័ណភាពក្រុងក៏ដូចជា តាមបណ្តាស្រុក ក្នុងខេត្តទាំងមូល ឱ្យកាន់តែមានភាពស្រស់បំព្រង និងរស់រវើក ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកម្សាន្តក្នុងខេត្តមួយនេះអោយបានកាន់តែច្រើនឡើងៗ...។

នៅចុងនៃពិធីនោះផងដែរ អភិបាលខេត្តស្ទឹងត្រែងបានអំពាវនាវ ប្រជាពលរដ្ឋមានការយោគយល់និងអធ្យាស្រ័យ ស្របពេលដែលខេត្តរបស់ខេត្ដកំពុងតែមានការរៀបចំកែលំអ និង ស្ថាបនាទីក្រុងស្ទឹងត្រែង ឱ្យកាន់តែល្អប្រសើរ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នាពេលបច្ចុប្បន្ននេះ ដើម្បីរៀបចំប្រព័ន្ធលូបង្ហូរទឹក តាមបណ្តោយផ្លូវមួយចំនួន តែងតែមានការបាក់ស្រុត ផុង នៅចំណុចណាមួយ ដែលបង្កដោយទឹកភ្លៀង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ។

គួរបញ្ជាក់ផងដែរថា: នាពេលបច្ចុប្បន្ននេះ ខេត្តស្ទឹងត្រែង ត្រូវបានកែលម្អរ ជួសជុល និង ស្ថាបនា ទីក្រុងជាច្រើនកន្លែង ដើម្បីឲ្យមានសោភ័ណភាពកាន់តែស្រស់ស្អាតព្រមទាំង សំបូរភ្ញៀវទេសចរណ៍មកលេងកម្សាន្តកាន់តែច្រើនឡើងគួរឲ្យកត់សម្គាល់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com