ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី៖ កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិច
ថ្ងៃទី ៖ 05-05-2025, ដោយ​​ Dara007 , 53 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដីកម្ពុជា បានប្រកាសមិនអនុញ្ញាតឱ្យមានការវិនិយោគបារីអេឡិចត្រូនិចនៅកម្ពុជាជាដាច់ខាត ខណៈដែលផលិតនេះបង្ករឱ្យប៉ះពាល់សុខភាពរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ញរ ជាពិសេស កើតជំងឺមហារីក។

ការប្រកាសរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការជាតិប្រ យុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០ នៅព្រឹកថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២៥ នេះ ។

សម្ដេចមហាបវរធិបតីបានណែនាំឱ្យលោកជំទាវ ចន និមល រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម មិនត្រូវឱ្យមានក្រុមហ៊ុនវិនិយោគណាមួយវិនិយោគលើផលិតផលបារីអេឡិចត្រូនិច្ចទាំងការផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញនោះទេ ប៉ុន្ដែស្វាគមន៍រាល់ការវិនិយោគផ្សេងៗ។ សម្ដេចមហាបវរធិបតីបានបញ្ជាក់ថា ផលិតផលបារីអេឡិចត្រូនិច្ចនេះ គឺវាបានបង្ករផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសយុវជនយ៉ាងធ្ងន់ធ្ងរ ដូចជាបង្ករកើតជាជំងឺមហារីកជាដើម ។

ជាមួយគ្នានេះ សម្តេចធិបតីបានបញ្ជាមន្រ្ដីពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាបការជក់បារីអេឡិចត្រូនិច្ចរបស់យុវជនទាំងនៅតាមសាលារៀន និងសាធារណៈឱ្យមានប្រសិទ្ធភាព ដើម្បីធានារការសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ។

 ក្នុងឱកាសឱនោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏អំពាវនាវឱ្យក្មេងៗសិស្សសាលាមិនចាំបាច់ហ៊ឺហារឿងជក់បារីអេឡិចត្រូនិច្ច ឬវេប (Vape)នោះទេ ព្រោះមិនសង្ហានោះឡើយ ប៉ុន្ដែគឺហ៊ឺហារឿងប្រឡងយកលេខមួយដូចក្មួយនៅព្រៃវែង គួរល្បីខាងហ្នឹងវិញ»។ លោកវេជ្ជៈបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិនៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា បានគាំទ្រ ប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលបានប្រកាសមិនឱ្យមានការវិនិយោគ និងទប់ស្កាត់នៅតាមសាលារៀន និងសាធារណៈ ដើម្បីបង្ហាញការយកចិត្ដរបស់ប្រមុខដឹកនាំនៃកម្ពុជាក្នុងការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច្ចរបស់កុមារ និងយុវជនកម្ពុជា ។

លោកវេជ្ជៈបណ្ឌិតបានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិច្ចនេះ បានបង្ករផលប៉ះពាល់ដល់សុខភាពដូចជា ខួរក្បាល សួត ថ្លើម តម្រងនោម និងសរីរាង្គកាយរបស់មនុស្សទាំងមូលតែម្ដង។ លោកវេជ្ជៈបណ្ឌិតក៏បានស្នើឱ្យមានបង្កើនវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកការនាំចូល និងអ្នកផ្សព្វផ្សាយតាមអនឡាយ ដើម្បីកាត់បន្ថយការប្រើប្រាស់បារីអេឡេចត្រូនិច្ចកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងបានចាត់ទុកវិស័យសុខាភិបាលនិងសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុត។ ក្នុងន័យនេះ យុទ្ធសាស្ត្រ និងគោលនយោបាយជាច្រើនត្រូវបានរៀបចំឡើង ដើម្បីលើកស្ទួយស្ថានភាពសុខភាពប្រជាជននិងវិស័យ សុខាភិបាល ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់ ដោយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដែលក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ “ការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល» ជាកម្មវិធីទី១ នៃកម្មវិធី គោលនយោបាយអាទិភាព ចំនួន ៦ របស់រាជរដ្ឋាភិបាល។ ពាក់ព័ន្ធនឹងវិស័យថែទាំសុខភាពនៅប្រទេសកម្ពុជា ជំងឺមហារីកគឺជាជំងឺមួយ ក្នុងចំណោមជំងឺ មិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាព ដោយក្រសួងសុខាភិបាលបានខិតខំប្រឹងប្រែង ដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការនិងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាងនេះក្តី ជំងឺមហារីក នៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផល អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។ អាស្រ័យហេតុនេះ បន្ទុកដ៏ធំនៃ ជំងឺមហារីក ទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ព្រមទាំងមានការសហការស្វែងរក ដំណោះស្រាយគ្រប់ជ្រុងជ្រោយ ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com