ថ្លែងក្នុងពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំ សាងសង់ទីតម្កល់រូបសំណាកអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ក្រោមអធិបតីភាពលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និង ប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការអង្គភាពជុំវិញខេត្ត ព្រមទាំង អស់លោក លោកស្រី ជាច្រើនរូប នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅលើសួនច្បារ តាមបណ្តោយទន្លេសេកុង ជិតស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង...។
លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត ស្ទឹងត្រែង បានមានប្រសាសន៍ថា: នេះគឺជាអំណោយ ដ៏ធំមួយដែលបានទទួលពីម្ចាស់ជំនួយ NGO-KINAL និង សម្របសម្រួលដោយ មន្ទីរទេសចរណ៍ ខេត្តស្ទឹងត្រែង...។
លោកបន្តថា: ការដាក់រូបសំណាក អធិរាជសម្លេង មាសលោកតា ស៊ិន ស៊ីសាមុត គឺជាការរួមចំណែក ក៏ដូចជា លើកកម្ពស់ទេសចរណ៍ និង អភិវឌ្ឍន៍ សោភ័ណ្ឌភាពខេត្ត ហើយក៏ជាកន្លែងទាក់ទាញថ្មី សម្រាប់អ្នកដំណើរ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផងដែរ...។ សូមបញ្ជាក់ផងដែរថា: រូបសំណាកដ៏ធំ របស់លោកតា ស៊ិន ស៊ីសាមុត ដែលប្រជាជនទូទាំងប្រទេសកម្ពុជា បានដាក់ឈ្មោះថា: អធិរាជសម្លេងមាស និងផុសចេញ ជារូបរាង ក្នុងរយៈពេលដ៏ខ្លីខាងមុខ៕