ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ហេង សួរ ស្នើឱ្យភាគីពាក់ព័ន្ធរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា
ថ្ងៃទី ៖ 08-04-2025, ដោយ​​ Dara007 , 68 Views
                     
ភ្នំពេញៈ លោក ហេង សួរ បានស្នើឱ្យភាគីពាក់ព័ន្ធរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។

ថ្លែងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពី «កម្លាំងពលកម្មនៅកម្ពុជា» ដែលរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥លោក ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលានេះ គឺធ្វើឡើងដើម្បីពិគ្រោះយោបល់ ផ្តល់ជាធាតុចូល និងកែសម្រួលទៅលើចំណុចសំខាន់ៗនៃឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា ក្នុងន័យធ្វើយ៉ាងណា ដើម្បីវិភាគឱ្យគ្រប់ជ្រុងជ្រោយទៅលើស្ថានភាព និងបញ្ហាប្រឈមក្នុងទីផ្សារការងារនៅកម្ពុជា ទាំងផ្នែកតម្រូវការ និងការផ្គត់ផ្គង់កម្លាំងពលកម្ម សម្រាប់ជាមូលដ្ឋានក្នុងការលើកសំណើវិធានការដោះស្រាយ និងសកម្មភាពអនុវត្ត ព្រមទាំងពង្រឹងនិងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព សំដៅសម្រេចបាននូវគោលនយោបាយទីផ្សារការងារសកម្ម និងការអភិវឌ្ឍទីផ្សារការងារ ដែលបានកំណត់នៅក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ 

លោករដ្ឋមន្រ្តីបន្ថែមថា នៅពេលនេះ ជាពេលដែលត្រូវមានម្ចាស់ការខ្ពស់ និងកំណត់ឱ្យបានច្បាស់អំពីកម្លាំងពលកម្ម បញ្ហាតម្រូវការ និងការផ្គត់ផ្គង់ឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់បំផុតជាងពេលណាទាំងអស់។ ខណៈពេលដែលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបចរចាជាមួយនឹងតំណាងភាគីសហរដ្ឋអាម៉េរិកអំពីពន្ធបដិការនៅពេលខាងមុខនេះ ដើម្បីធានាស្ថិរភាពទីផ្សារនាំចេញ និងធានាទំនុកចិត្តពីវិនិយោគិន។ ទាំងអស់គ្នាក៏មានភារកិច្ចចូលរួមធ្វើឱ្យវិនិយោគិន ក្រុមហ៊ុន និងសហគ្រាសទាំងអស់នៅកម្ពុជាមានទំនុកចិត្ត និងបន្តពង្រីកផលិតកម្មរបស់ខ្លួន។

លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើឯកសារទស្សនាទាន ស្តីពីកម្លាំងពលកម្មនៅកម្ពុជា នាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ ដោយទី១ គឺប្រមូលធាតុចូលអំពីព័ត៌មានកម្លាំងពលកម្មឱ្យកាន់តែស៊ីជម្រៅ និងស្វែងយល់ពីការលំបាករបស់សហគ្រាស គ្រឹះស្ថានក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទី២ស្វែងយល់រកដំណោះស្រាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព។

មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យអង្គសិក្ខាសាលារួមគ្នាចែករំលែកបទពិសោធ ជំនាញ និងពិគ្រោះយោបល់យ៉ាងសកម្ម ផ្តល់ធាតុចូល អនុសាសន៍ និងមតិចូលរួមឱ្យបានផុសផុល ដើម្បីជាផែនទីបង្ហាញផ្លូវសម្រាប់ការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com