ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជា នឹងប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្មពិភពលោក
ថ្ងៃទី ៖ 08-04-2025, ដោយ​​ Dara007 , 90 Views
                     
ភ្នំពេញៈ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ថ្លែងថា កម្ពុជា នឹងប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្មពិភពលោក ដើម្បីទាក់ទាញការវិនិយោគ ទាំងនៅថ្នាក់តំបន់ និងសកលលោក ។

ក្នុងវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) គឺជាបណ្ដុំនៃព្រឹត្តិការណ៍ប្រកបដោយកម្មវិធីជាច្រើន ដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២៥នេះ ក្រោមការដឹកនាំរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីសំណាក់ក្រសួងពាក់ព័ន្ធផ្សេងទៀត អង្គការ FAO Cambodia ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជននានា លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាមានប្រសាសន៍ថា៖ “ជាលក្ខណៈយុទ្ធសាស្រ្តវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) នេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងនិន្នាការជាក់លាក់របស់កម្ពុជាស្របតាមបរិយាកាសវិនិយោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកគោលដៅវិនិយោគសំខាន់ៗឱ្យកាន់តែច្រើនតាមរយៈការបើកទូលាយអាជីវកម្មកសិកម្ម និងការបង្កលក្ខណៈងាយស្រួលដល់សហគមន៍កសិកម្មទំនើប រួមទាំងការបង្កបង្កើនផលរបស់ប្រជាកសិករ។ យើងត្រូវរួមគ្នាជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅមុខ ដោយគោរពទៅតាមទិសស្លោក “មិនទុកនរណាម្នាក់ចោល” និងត្រូវប្រកាន់ខ្ជាប់នូវទស្សនវិស័យរួម ដោយធ្វើយ៉ាងណាសម្រេចឱ្យបានផលិតកម្មកាន់តែប្រសើរ អាហារូបត្ថម្ភកាន់តែប្រសើរ បរិស្ថានកាន់តែប្រសើរ និងជីវិតរស់នៅកាន់តែប្រសើរជូនដល់សហគមន៍ គ្រួសារ និងប្រជាកសិករគ្រប់រូប។” ការរៀបចំវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងយល់យ៉ាងច្បាស់អំពីសក្តានុពលខ្ពស់នៃវិស័យកសិកម្មកម្ពុជា ក្នុងការប្រែក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់ នៅក្នុងទីផ្សារកសិកម្មពិភពលោក។

ដើម្បីចាប់យកឱកាសពីសក្តានុពលមួយនេះ តួអង្គពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវរួមផ្ដុំគ្នាជាធ្លុងមួយ ដើម្បីទាក់ទាញការវិនិយោគ ទាំងនៅថ្នាក់តំបន់ និងសកលលោក ព្រមជាមួយនឹងការពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ទើបសម្រេចបាននូវគោលដៅទាំងអស់នេះបានទាំងស្រុង។ កិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្មលើតម្រូវការវិនិយោគតាមប្រភេទមុខទំនិញយុទ្ធសាស្ត្រសំខាន់ៗចំនួន៩រួមមាន ស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ វារីវប្បកម្ម ម្រេច និងផលិតផលឈើ ដែលស្ថិតក្នុងចង្កោមកម្មវិធីរបស់វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ 

ជាមួយគ្នានេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍គូសបញ្ជាក់ថា៖ “កសិកម្មគឺជាវិស័យស្នូលនៃវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្ម និងឧស្សហកម្ម។ CAFE25 គឺជាវេទិកាជាតិដ៏សំខាន់ ដែលផ្តោតលើការវិនិយោគ នវានុវត្តន៍ និងការកសាងភាពជាដៃគូ ដើម្បីជំរុញនិរន្តរភាពប្រព័ន្ធស្បៀងរបស់កម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com