ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យម្នាក់ ករណីកំហែងយក និងធ្វើឲ្យខូចខាតដោយចេតនា ទៅតុលាការ
ថ្ងៃទី ៖ 04-04-2025, ដោយ​​ Dara007 , 136 Views
                     
បន្ទាយមានជ័យៈ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ បញ្ជូនជនសង្ស័យម្នាក់ ករណីកំហែងយក និងធ្វើឲ្យខូចខាតដោយចេតនា ទៅតុលាការ ទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទឹម ឃីម  ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ ខន វង់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ស្ដីពីករណីកំហែងយកប្រាក់ និងបានវ៉ៃបំផ្លាញសសរផ្ទះរបស់ជនរងគ្រោះ ប្រព្រឹត្តកាលពីវេលាម៉ោង២១ និង០០នាទីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

បន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថស្រុក បានចុះទៅដល់ទីតាំងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ខន វង់ រួមនឹងវត្ថុតាងផ្លែរណាង៉ោង ប្រវែង៥៦សង់ទីម៉ែត្រ ចំនួន០១ដើម ហើយមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក សួរនាំនិងចាត់ការតាមនីតិវិធី។    

   លោកអនុសេនីយ៍ឯក ហ៊ូ សារី   មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកំហែងយកប្រាក់ពីជនរងគ្រោះ និងបានវ៉ៃបំផ្លាញសសរផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន។     ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com