ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រលំអគារកំពស់៥០ជាន់នៅកណ្ដាលក្រុងបាងកក របួសកម្មករជាច្រើននាក់ ក្នុងនោះក៍មានកម្មករខ្មែរដែរ
ថ្ងៃទី ៖ 28-03-2025, ដោយ​​ admin , 84 Views
                     
បាងកក : អគារកំពស់៥០ជាន់នៅកណ្ដាលក្រុងបាងកក ប្រទេសថៃ នៅរសៀលថ្ងៃសុក្រនេះ បានដួលរលំទាំងស្រុង បណ្ដាលឱ្យកម្មកររាប់សិបនាក់រងរបួស នៅក្នុងនោះក៍មានកម្មករខ្មែរ ។

យោងតាមប្រភពបណ្តាញអ្នកធ្វើការនៅប្រទេសថៃ ត្រូវបានផេក សង់ត្រាល់ ផ្សាយថា អគារកំពុងសាងសង់នៅថៃ ដែលបាក់រលំនោះ បណ្ដាលមកពីរញ្ជួយដី អាចនឹងមានពលករ កម្មករខ្មែរក្នុងចំណោមនោះច្រើននាក់។ ករណីនេះ កើតឡើងនៅ ថ្ងៃសុក្រទី២៨ ខែមីនា​ឆ្នាំ២០២៥ វេលាម៉ោងជិត២រសៀល។

ខណៈពេលនេះ ក្រុមការងារសង់ត្រាល់ ប្រចាំប្រទេសថៃ កំពុងស្រាវជ្រាវតាមដានព័ត៌មានច្បាស់ការបន្ថែមទៀត ទាក់ទិននឹងពលករខ្មែរ ដែលកំពុងធ្វើការក្នុងអាគារបាក់ស្រុត កំពស់៥០ជាន់ នាំឲ្យមានការខូចខាតទាំងស្រុង។

ជាមួយគ្នានេះ ប្រភពនៅប្រទេសថៃ បានអះអាងថា សូម្បីអគាររដ្ឋាភិបាល អគារសភាក៏មានភាពញ័រដែរ។ យោងប្រភពបន្ថែមថា ពលករដែលកំពុងធ្វើការទីនោះ ៣១៧នាក់ ក្នុងនោះ ៨០នាក់ ទាក់ទងមិនបាន ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com