ពលរដ្ឋជាច្រើននាក់រួមទាំងអ្នកដំណើរផង បានទទូចទៅអាជា្ញធរថ្នាក់ខណ្ឌ ឬក្រុងឱ្យជួយពិនិត្យ និងដោះស្រាយក្ដីកង្វល់ជូនពលរដ្ឋ ខណៈបញ្ហាគ្រោះថ្នាក់ចរាចរលើនៅផ្លូវមុនីរ៉េត ខាងលិចផ្សារស្ទឹងមានជ័យចាស់ ច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានកើតឡើងជាបន្តបន្ទាប់ ។ គ្រោះថ្នាក់ទាំងនេះត្រូវបានពលរដ្ឋលើកឡើងថា ដោយផ្លូវរងការប្រេះស្រុតដោយមិនមានភាពស្មើគ្នាដូចគ្នា ដែលជា យថាហេតុរអិលទាក់ជាមួយកង់ម៉ូតូ នៅពេលពលរដ្ឋបើកបរមកដល់ត្រង់ចំណុចនេះ ។
ពលរដ្ឋថា រឿងស្រុតផ្លូវ ឬប្រេះស្រាំនេះមិនធំដុំទេ តែអ្វីដែលបារម្ភគឺគ្រោះថ្នាក់អ្នកដំណើរ ។ ប្រសិនអាជា្ញធរ ថ្នាក់ខណ្ឌ មន្ទីរ និងរាជធានីភ្នំពេញ មិនបានចាប់អារម្មណ៍ឬយកចិត្តទុកដាក់ទេនោះ ថ្ងៃណាមួយអាចនឹងមានគ្រោះថ្នាក់របួស ពិការ ឬស្លាប់ក៍ថាបាន ។ ដើម្បីជៀសវាង ឬបង្ការបញ្ហាទាំងនេះអាជា្ញធរគួរពិនិត្យ និងដោះស្រាយជូនពលរដ្ឋផងដើម្បីឱ្យពលរដ្ឋមានភាពកក់ក្ដៅ ៕