ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ប្រើពាក្យភ្លើៗ ទៅលើលោកបណ្ឌិត សុខ ទូច អធិការរងខណ្ឌសែនសុខ រួមមន្រ្តីឯទៀត នឹងត្រូវវិន័យកងកម្លាំង
ថ្ងៃទី ៖ 19-02-2025, ដោយ​​ admin , 632 Views
                     
ភ្នំពេញ : មន្រ្តីប៉ូលិសខណ្ឌសែនសុខ ប្រមាណ ១០នាក់ ដឹកនាំដោយលោកវរសេរនីយ៍ទោ ហឿង វឿន អធិការរងនគរបាលខណ្ឌសែនសុខ ទទួលផែនចរាចរណ៍ នឹងត្រូវវិន័យកងកម្លាំង បន្ទាប់ពីមន្រ្តីទាំងនោះ បានប្រើពាក្យសម្ដីមិនសមរម្យ និងគ្មានក្រមសីលធម៌ វិជ្ជាជីវៈ ទៅលើលោកបណ្ឌិត សុខ ទូច ខណៈចុះត្រួតពិនិត្យជាតិអាកុលពេលយប់ កាលពីម៉ោង១១ និង៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅមុខសាលាបឋមសិក្សាភ្នំពេញថ្មី តាមផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងខ្លី នៅព្រឹកថ្ងៃទី១៩កុម្ភៈនេះថា «វិន័យកងកំលាំង» ក្រោយពីសួរថា តើខាងស្នងការ ចាត់ការបែបណា ចំពោះរឿង ប៉ះទង្គិចរវាងមន្រ្តីប៉ូលិសខណ្ឌសែនសុខ និងលោកបណ្ឌិត សុខ ទូច ។

ក្នុងចំណោមប៉ូលិសដែលចុះអនុវត្តន៍ចរាចរណ៍ គេសង្កេតឃើញ លោកវរសេនីយ៍ទោ ហឿង វឿន អធិការរងនគរបាល ខណ្ឌសែនសុខ ទទួលផែនចរាចរណ៍ ដែលដឹកនាំកម្លាំងគោលដៅមួយនេះ​ហាក់មានភាពលេចធ្លោរជាងគេ បន្ទាប់ពីអធិការរងរូបនេះ បានយកដៃចង្អុលចំៗមុខ លោក បណ្ឌិត សុខ ទូច ព្រមទាំងប្រើពាក្យ «ភ្លើៗ» ទៅកាន់លោកបណ្ឌិតទៀតផង ។ នេះបើយោងតាមវិដេអូរសកម្មភាពដែលបានបង្ហាញ ។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កន្លងទៅ ធ្លាប់បានប្រើពាក្យមួយឃ្លាថា «មន្រ្តី គឺជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ»។ «យើងមិនមែនជាចៅហ្វាយ របស់ប្រជាជននោះទេ យើងជាខ្ញុំបម្រើ ដ៏ស្មោះត្រង់បំផុតរបស់ប្រជាជន»។

សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានមានប្រសាសន៍ថា អ្នកបើកបរទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្ន គោរពច្បាប់ និងបើកបរដោយស្វ័យទទួលខុសត្រូវ​ ដោយមិនត្រូវខ្លាចនគរបាលចរាចរណ៍ចាប់នោះទេ។ ចំពោះវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ និងពិនិត្យជាតិអាកុលនេះ គឺជាការណែនាំជាប្រចាំរបស់ប្រមុខរាជរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ។ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ត្រូវបន្តពង្រឹង ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់កងកម្លាំង ឲ្យបានច្រើនថែមទៀត ដើម្បីជៀសវាងបង្កបាតុភាពដូចករណីជាមួយ លោកបណ្ឌិត សុខ ទូច ជាឧទាហរណ៍ស្រាប់ ។

ដោយឡែក សម្រាប់មន្រ្តីនគរបាល អន្តរាគមន៍ដែលបានប្រើកាយវិការរុញច្រានមុខក្រោយ ទៅលើលោកបណ្ឌិត សុខ ទូច ចង់ដួលនោះ ពលរដ្ឋទទូចឲ្យមានការទទួលខុសត្រូវ និងរងការពិន័យនរបស់កងកម្លាំងនគរបាលជាតិ ដោយមិនអាចលើកលែងបានឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com