ក្នុងដំណើរបេសកកម្មនេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន៥៣រូប ដើម្បីរៀបចំការសម្តែងជូនអ្នកទស្សនាប្រមាណ១៥០០០នាក់ ក្រោមប្រធានបទ "ជីវិត"។
ការសម្តែងរបស់កម្ពុជា ជាការរួមផ្សំដោយរបាំបុរាណខ្មែរ របាំសហសម័យ និងអមដោយតន្ត្រីបុរាណទំនើប ដែលបង្ហាញពីអត្ថន័យនៃវប្បធម៌ខ្មែរ និងជានិមិត្តរូបនៃភាពរុងរឿងប្រកបដោយសុខដុមរមនា សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃមហាគ្រួសារខ្មែរ៕