ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្មករនិយោជិតប្តេជ្ញាចិត្តចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន
ថ្ងៃទី ៖ 08-02-2025, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ កម្មករនិយោជិតប្តេជ្ញាចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។ ទន្ទឹមនឹងនេះ កម្មករនិយោជិតអំពាវនាវឱ្យកម្មករនៅទូទាំងប្រទេសចូលរួមយុទ្ធនាការដ៏មានសារសំខាន់មួយនេះជាមួយរាជរដ្ឋាភិបាលដើម្បីសុខភាពខ្លួន គ្រួសារ និងសង្គមជាតិ។ ការគាំទ្ររបស់កម្មករនេះ បន្ទាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលបានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

លោកស្រី សន សាវឿន ជាកម្មការិនីនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតនៅស្រុកអង្គស្នួល រាជធានីភ្នំពេញ បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួន និងការចូលរួមយ៉ាងពេញទំហឹងជាមួយក្រសួងការងារ និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងដល់បងប្អូនកម្មករនិយោជិត។ កម្មករូបនេះថា ការចូលរួមទប់ស្កាត់ជំងឺមិនឆ្លងនេះមានសារសំខាន់សម្រាប់គាំពារសុខមាលភាពដល់កម្មករនិយោជិតនៅទូទាំងប្រទេស។

លោកស្រីបន្ថែមថា តាមរយៈការចូលរួមលើយុទ្ធនាការនេះផងដែរ លោកស្រីនឹងកាត់បន្ថយការបរិភាគអាហារផ្តេសផ្តាស កាត់បន្ថយអាហារផ្អែម និងប្រៃពេក។ លើសពីនេះ លោកស្រីនឹងកែប្រែឥរិយាបទការរស់នៅ ដោយងាកមកចេះហាត់ប្រាណ ដើម្បីសុខភាព ហើយស្តាប់តាមការណែនាំរបស់ក្រសួង និងអាជ្ញាធរ។

ការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជាការជួយខ្លួនឯង  គ្រួសារ និងប្រទេសជាតិទាំងមូល។  ដោយឡែកលោកស្រី ហម សុលាភ ជាកម្មការិនីម្នាក់ទៀត នៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ក៏បានលើកឡើងដែរថា ការដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន គឺជាការយកចិត្តទុកបន្ថែមទៀតរបស់រាជរដ្ឋាភិបាលលើសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត។ កម្មការិនីរូបនេះយល់ឃើញថា បើទោះបីលោកស្រីមានបណ្ណ ប.ស.ស. ដែលអាចឱ្យកម្មករនិយោជិតទទួលសេវាថែរទាំសុខភាពដោយឥតគិតថ្លៃយ៉ាងណាក៏ដោយ ក៏ប៉ុន្តែការធ្វើឱ្យខ្លួនឯងមានសុខភាពល្អ គឺជារឿងដ៏សំខាន់ និងចម្បងបំផុត។

លោកស្រីប្តេជ្ញាចិត្តយ៉ាងមុតមាំចូលរួមយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លងជូនដល់បងប្អូនកម្មករនិយោជិត ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសុខុមាលភាពរបស់កម្មករនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ជំងឺមិនឆ្លង គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ តែជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ និងមានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ។ ជំងឺមិនឆ្លងនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ដូចនេះ យើងអាចអនុវត្តនូវចំនុចមួយចំនួន ដូចជា ៖ •  ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី) •  ត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com