ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
មន្រ្ដីក្រសួង​កសិកម្ម ចុះដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋប្រកបរបរនេសាទលៀស
ថ្ងៃទី ៖ 08-02-2025, ដោយ​​ Dara007 , 87 Views
                     
កំពង់ឆ្នាំងៈ មន្រ្ដីក្រសួង​កសិកម្ម ចុះដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋប្រកបរបរនេសាទលៀស ដើម្បីប្រកបរបរនេះឱ្យស្របច្បាប់។

ក្នុងពិធីសំណេះសំណាល​ជាមួយ​បងប្អូន​ប្រជា​នេសាទ ដែលប្រកបរបរអូសលៀស នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោក ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន​អនុញ្ញាត​​ឱ្យប្រជានេសាទលើកឡើង ពីបញ្ហានានាដែលកំពុងប្រឈមនៅក្នុងការប្រកបរបរនេសាទលៀស ហើយក្រសួងកសិកម្ម ដែលជាសេនាធិការរាជរដ្ឋាភិបាល នឹងចូលរួម​ជួយ​ដោះស្រាយ​បញ្ហាប្រឈមទាំងនោះ​ជូនប្រជាជន។

តាមរយៈការពិភាក្សាយ៉ាងផុលផុស រវាងប្រជានេសាទ គណៈអធិបតី និងជំនាញជលផល ប្រជានេសាទបានយល់ថា យុទ្ធនាការ​បង្ក្រាបបទល្មើសនេសាទអូសលៀសដោយប្រើម៉ាស៊ីន ពីសំណាក់​កងអន្តរាគមន៍ គឺជាការអនុវត្តត្រឹមត្រូវតាមច្បាប់។ លោករដ្ឋលេខាធិការ ហាស់ សារ៉េត បានពន្យល់បន្ថែមទៅកាន់អង្គពិធីថា ការរឹតបន្តឹងការអនុវត្តច្បាប់របស់កម្លាំងអន្តរាគមន៍ និងមន្ដ្រីជំនាញពាក់ព័ន្ធ ធ្វើឡើងក្នុងគោលដៅថែរក្សាធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយ។

ការងារនេះ មិនអាចសម្រេចបានទេ បើគ្មានការចូលរួមពីបងប្អូនប្រជានេសាទ ប្រើប្រាស់ឧបករណ៍នេសាទស្របតាមច្បាប់កំណត់ ដោយធ្វើឡើង​ចេញពីបេះដូង​ស្រឡាញ់ ដើម្បីរក្សានិរន្ដរភាពធនធាននិងសម្បត្តិធម្មជាតិរបស់យើង។

តាមរយៈ​លោករដ្ឋលេខាធិការជាប្រធានអង្គប្រជុំ បងប្អូនប្រជានេសាទបានស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួង ដាក់បញ្ចូល​ការនេសាទលៀសដោយប្រើប្រាស់ម៉ាស៊ីន ទៅក្នុងច្បាប់ជលផល តាមបច្ចេកទេស ដោយមានកំណត់ទីតាំង និងពេលវេលា​ច្បាស់លាស់។ ទាំងប្រជានេសាទ និងអ្នកប្រមូលទិញលៀស បានស្រុះស្រួលមតិ នឹងសន្យា មិនអូសនិងមិនប្រមូលទិញលៀសតូចៗនោះទេ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com