ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ដំណើរកម្សាន្តឡើងទៅគិរីរម្យកាន់តែងាយស្រួលហើយ
ថ្ងៃទី ៖ 08-02-2025, ដោយ​​ Dara007 , 54 Views
                     
កំពង់ស្ពឺៈ ដំណើរកម្សាន្តឡើងទៅគិរីរម្យកាន់តែងាយស្រួលហើយ ខណៈដែលស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម នឹងដាក់ឱ្យឆ្លងកាត់បណ្តោះអាសន្ន។

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា បើគ្មានការប្រែប្រួលទេ ស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀត ចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍”បុណ្យភ្នំ”នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។

លោកបានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។ ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់៩៦%ហើយ ក្រោមដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។

លោកអះអាងថា ការដ្ឋានគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com