ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ប្រាក់​ ដាវីដ ស្នើឱ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ផ្ដល់ចំណេះដឹងកសិកម្ម និងភាសាអង់គ្លេសដល់សិស្សនិស្សិត និងមន្រ្តីកសិកម្មឃុំ-សង្កាត់កម្ពុជា
ថ្ងៃទី ៖ 07-02-2025, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ លោក ប្រាក់​ ដាវីដ ស្នើឱ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ផ្ដល់ចំណេះដឹងកសិកម្ម និងភាសាអង់គ្លេសដល់សិស្សនិស្សិត និងមន្រ្តីកសិកម្មឃុំ-សង្កាត់កម្ពុជា ដើម្បីលើកកម្ពស់បច្ចេកទេសកសិកម្ម និងការសិក្សាស្រាវជ្រាវ ពិសោធន៍នានា។

ក្នុងជំនួបសម្តែងការគួរសមជាមួយលោកបណ្ឌិត Richard Linton សាកលវិទ្យាធិការនៃសាកលវិទ្យាល័យរដ្ឋកាន់សាស់ (KSU) និងគណៈប្រតិភូអមដំណើរ​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប្រាក់​ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យរដ្ឋកាន់សាស់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សក្នុងវិស័យកសិកម្ម ជាពិសេសការផ្ទេរចំណេះដឹងសិក្សាស្រាវជ្រាវ និងការងារពិសោធន៍។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ធនធានមនុស្ស លោករដ្ឋលេខាធិការ បានលើកទឹកចិត្តសាកលវិទ្យាល័យ ក្នុងការចូលរួមផ្តល់ចំណេះដឹងកសិកម្ម និងចំណេះដឹងភាសាអង់គ្លេសដល់សិស្សនិស្សិតកម្ពុជា និងមន្រ្តីកសិកម្មឃុំ-សង្កាត់ ដែលជាទុនដ៏សំខាន់សម្រាប់ការងារទំនាក់ទំនងប្រចាំថ្ងៃ ការងារបច្ចេកទេសកសិកម្ម និងការសិក្សាស្រាវជ្រាវ ពិសោធន៍នានា ដែលទាមទារការយល់ដឹងជាភាសាអង់គ្លេសជាសំខាន់។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) គឺជាកម្មវិធីមួយដ៏សំខាន់​ក្នុងការកៀរគរ និងស្វែងយល់ពីតម្រូវការអ្នកវិនិយោគមកប្រទេសកម្ពុជា​ ជាពិសេសអាចជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជារួមមានស្រូវអង្ករ ស្វាយ ស្វាយចន្ទី ដំឡូងមី និងកៅស៊ូជាដើម ដែលត្រូវការការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ទទួលបានឱកាសនៃការវិនិយោគពេញលេញ​ តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម​ និងតម្លៃ​ និងជំរុញការនាំចេញបានពិតប្រាកដ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com