លោកបានបញ្ជាក់ថា គោលបំណងនៃបេសសកម្មនេះ ដើម្បីធ្វើការចុះពិនិត្យពីស្ថានភាពទូទៅនៃវិស័យកសិកម្ម ស្ថានភាព និងសមត្ថភាពរបស់ប្រព័ន្ធធារាសាស្ត្រក្នុងការទប់ស្កាត់គ្រោះទឹកជំនន់ ការរក្សាទឹក និងផ្គត់ផ្គង់ទឹក ហើយកំណត់កិច្ចអន្តរាគមន៍នានា ដែលគម្រោងគួរធ្វើជាបន្ទាន់ និងត្រូវធ្វើក្នុងរយៈពេលវែង ។
ជាលទ្ធផលដែលទទួលបានពីបេសកកម្មនេះ លោករដ្ឋលេខាធិការ និងក្រុមការងារចូលរួមទាំងអស់ បានសម្រេចទៅលើការពិចារណា នៅក្នុងការកសាងផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តន៍នៅក្នុងឆ្នាំ២០២៥ និងនៅឆ្នាំខាងមុខជាបន្តបន្ទាប់ទៀត៕