ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ថ្ងៃទី ៖ 07-02-2025, ដោយ​​ Dara007 , 66 Views
                     
កំពង់ស្ពឺៈ នៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគងពិសី ដែលដឹកនាំដោយ លោកវរៈសេនីយ៍ទោ ណុល ដារ៉ា (ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស) បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់(០២ទីតាំងផ្សេងគ្នា)។

ជនសង្ស័យទី០១៖មានឈ្មោះ ព្រឹម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ  មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងរួមមាន:(ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់តូច=ទម្ងន់០.១៧ក្រាម,ទូរស័ព្ទចំនួន០១គ្រឿង,ដាវចំនួន១ដើម,កាំបិតផ្គាក់១ដើម,ដែកទីប១ដើម និងឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន)។

ជនសង្ស័យទី០២៖មានវ៉ាន់ ជីវន្ត ហៅ វ័ន  ភេទប្រុស អាយុ៣២ឆ្នាំ  មុខរបរ  មិនពិតប្រាកដ ឃាត់ខ្លួននៅចំណុចភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ចាប់យកវត្ថុតាងរួមមាន:(ទូរសព្ទ័ដៃចំនួន ០១ គ្រឿង និងថង់ច្រក ព្រមទាំងឧបករប្រើប្រាស់គ្រឿងញៀនមួយចំនួន)។ បច្ចុប្បន្ន:ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com