ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី អះអាងថា គ្មានគោលការណ៍ផ្លាស់ប្តូររដ្ឋមន្រ្តីថ្មី
ថ្ងៃទី ៖ 06-02-2025, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានអះអាងថា គ្មានគោលការណ៍ផ្លាស់ប្តូររដ្ឋមន្រ្តីថ្មី បន្ទាប់ពីមានរដ្ឋមន្រ្ដីមួយចំនួនកំពុងព្រួយបារម្ភពីតំណែងរបស់ខ្លួន។

ថ្លែងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ រសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសគ្មានមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមមិនពិតនោះទេ។ សម្តេចបានបញ្ជាក់ថា រឿងដូររដ្ឋមន្រ្តីនេះ បានលេចលឺតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត នឹងមានការដូរដ្ឋមន្រ្តី៥-៦ ក្រសួង ហើយមន្រ្តីមិនបាច់ធ្វើការទេ ចាំមេថ្មីមកទៅ។

សម្តេច បានលើកឡើងថា សម្ដេចមិនបានប្រកាសជាសាធារណៈទេ ប៉ុន្តែសម្ដេចបានប្រាប់រដ្ឋមន្រ្តីទាំងអស់ ក្នុងអង្គប្រជុំ ហើយសូមឱ្យប្រាប់គ្នាផង ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេមកប្រាប់ទៀតលើរឿងនេះ។ 

សម្ដេចធិបតីថ្លែងបញ្ជាក់ថា រឿងការស្នើសុំតែងតាំងផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករាជរដ្ឋាភិបាល គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់ នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ ហើយបើខ្ញុំអត់ដឹងផង គឺមិនមានក្រសួងណាត្រូវដោះដូរទៀតទេនៅពេលនេះ អីចឹងសូមឱ្យរលត់ទៅរឿងនេះ។

សម្តេចបានអំពាវនាវដល់មន្រ្តីបណ្តាក្រសួងទាំងអស់ធ្វើការ ហើយកុំខ្វល់អំពីការផ្លាស់ប្តូររដ្ឋមន្រ្តីខ្លាំងពេក។ សម្តេចបានបញ្ជាក់ថា «កុំចាំអ៊ុតមើលមេណា ព្រោះសិទ្ធិក្នុងការស្នើសុំចាត់តាំង តែងតាំងមន្រ្តី គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ប្រយ័ត្នតែចាំអ៊ុតមើលមេភ្លេចខ្លួនឯង ប្រយ័ត្នរដ្ឋមន្រ្តីស្នើសុំដូរខ្លួនឯងចេញវិញ»។

សម្តេចបវរធិបតី ពេលនេះគឺរដ្ឋមន្រ្តីទាំងអស់ កំពុងខិតខំបំពេញការងាររៀងៗខ្លួន ដែលត្រូវចេះរក្សាលំនឹងបន្តទៀត។ សម្តេចធិបតីបានស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com