ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្ដម អញ្ជើញចុះពិនិត្យទីតាំងដោះដូរដីឡូតិ៍ថ្មី សរុបចំនួន ២១៥ឡូតិ៍ ស្ថិតនៅតំបន់ 7NG ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលពីលោអភិបាលស្រុក និងមន្ទីរជំនាញពាក់ព័ន្ធផងដែរ។
លោក អភិបាលខេត្ត បន្តថា៖ ប្រជាពលរដ្ឋ ដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន 7NG ហើយប៉ះពាល់លើគម្រោង ផ្លូវហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ៦០ម៉ែត្រ) សូមបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់ យកឯកសារមកពិនិត្យ និងផ្ទៀងផ្ទាត់ លើដីឡូតិ៍របស់ខ្លួន ដែលរដ្ឋបាលខេត្តបានសម្របសម្រួលជាមួយក្រុមហ៊ុន រៀបចំផ្លាស់ប្តូរជូនដល់បងប្អូនប្រជាពលរដ្ឋ នូវទីតាំងដីឡូតិ៍ថ្មីទាំង ២១៥ឡូតិ៍ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥៕