សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសត្រៀមលក្ខណៈរួចជាស្រេចក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថលនៅ២០ឆ្នាំខាងមុខ ឱ្យកាន់តែមានសក្ដានុពលជាងបច្ចប្បន្ននេះ ។
សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នឹងបន្តពង្រឹងលើការអនុវត្តសមត្ថភាពលើវិស័យឌីជីថលនេះបន្ថែមទៀត ជាពិសេសលើគោលនយោបាយរដ្ឋាភិបាលឌីជីល និងពលរដ្ឋឌីជីថល។
សម្ដេចធិបតី បានបញ្ជាក់ថា ការធ្វើទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលនេះ ដើម្បីជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ខណៈនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។
សម្ដេចធិបតីមានប្រសាសន៍ថា ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈបរិវត្តកម្មឌីជីថល គឺជាការឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ តាមយរៈការប្រែប្រួលនៃប្រព័ន្ធឌីជីថល។
សម្ដេចធិបតី បន្ថែមថា ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្ដល់សេវាតាមអនឡាញនានា បានលឿន និងឆាប់រហ័ស។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ពន្លឿនការរៀបចំដាក់ឱ្យដំណើការសេវាទូរស័ព្ទចល័ត 5G នាពេលខាងមុខផងដែរ៕