ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនទៅតុលាការ
ថ្ងៃទី ៖ 06-02-2025, ដោយ​​ Dara007 , 76 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្រ្តក្រុងលុះដល់ចំណុចម្តុំរោងចក្រទុយោទឹក ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សរកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានប្រទះឃើញជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ថាន ដាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ សំ លីន ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ, ៣-ឈ្មោះ កាន ថាមសុ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ ដោយមានការសង្ស័យកម្លាំងបានឃាត់សួរនាំ ព្រមទាំងធ្វើការត្រួតពិនិត្យឆែកឆេរ និងបានធ្វើតេស្តទឹកមូត្ររកឃើញសារធាតុញៀនលើជនសង្ស័យទាំងបីនាក់ ហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី។     លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។    

ដោយផ្អែកលេីចម្លេីយសារភាព និងតាមការធ្វើតេស្តលើទឹកនោមជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។    

   លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។     

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com