ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
«មរតកនយោបាយសម្ដេចតេជោ» ៖ ឃុំ សង្កាត់ ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ!
ថ្ងៃទី ៖ 06-02-2025, ដោយ​​ Dara007 , 59 Views
                     
ភ្នំពេញៈ ជាង២០ឆ្នាំហើយដែលរាជរដ្ឋាភិបាល ផ្ដល់សិទ្ធិទាំងស្រុងឱ្យពលរដ្ឋជាអ្នកបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំ សង្កាត់ ដោយខ្លួនឯង។ ក្នុងចំណោមសិទ្ធិអំណាចដែលថ្នាក់ជាតិបានផ្ទេរទៅឱ្យឃុំ សង្កាត់ ចាត់ចែងអនុវត្តដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏មានដែរ យន្តការច្រកចេញចូកតែមួយ។ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា ដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាសេនាធិការ សម្រេចប្រគល់ការងារនេះ ភ្ជាប់ដោយប្រភេទសេវាមួយចំនួន ទៅឱ្យរដ្ឋបាលឃុំ សង្កាត់ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយក៏បានក្លាយជាមរតកនយោបាយដ៏មានប្រជាប្រិយភាពមួយរហូតមកដល់សព្វថ្ងៃ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ហេតុអ្វីបានជាច្រកចេញចូលតែមួយ ជាយន្តការមានប្រជាប្រិយភាព? លោកបណ្ឌិត ទូច សុឃៈ បានរម្លឹកឱ្យដឹងថា នៅដើមនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់មន្រ្តីជំនាញ និងក្រុមការងារ ស្រាវជ្រាវ និងចុះប្រមូលព័ត៌មានយ៉ាងគ្រប់ជ្រុងជ្រោយ ដោយរកឃើញថា យន្តការច្រកចេញចូលតែមួយ ទាំងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរហូតដល់ឃុំ សង្កាត់ បានទទួលការពេញចិត្ត និងវាយតម្លៃជាវិជ្ជមាន ទាំងពីប្រជាពលរដ្ឋអ្នកទទួលសេវាផ្ទាល់ ពីបណ្ដាគណបក្សនយោបាយក្រៅរដ្ឋាភិបាល សង្គមស៊ីវិល និងពីបណ្ដាប្រទេសជាដៃគូ ជាអាទិ៍អាល្លឺម៉ង់ ស្វីស និងអូស្ត្រាលីជាដើម។

សម្រាប់ច្រកចេញចូលតែមួយឃុំ សង្កាត់ បន្ទាប់ពីបានអនុវត្តសាកល្បងនៅមូលដ្ឋានគោលដៅមួយចំនួន រាជរដ្ឋាភិបាលដែលមានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្រសួងមហាផ្ទៃ ជាសេនាធិការបានសម្រេចដាក់ឱ្យអនុវត្តយន្តការនេះគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសរួចរាល់អស់ហើយ។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា យន្តការនេះ បាននិងកំពុងដឹកនាំចាត់ចែងដោយមេឃុំ និងចៅសង្កាត់។ ដូច្នេះលោកជឿជាក់ថា មេឃុំ ចៅ សង្កាត់ និងក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងមូល នឹងពិតជាខិតខំប្រឹងប្រែងអនុវត្តយន្តការនេះប្រកបដោយគុណភាព ដើម្បីបំពេញសេចក្ដីត្រូវការ ឬក៏អាចនិយាយបានថា ដើម្បីផ្គាប់ចិត្តពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន។

សូមបញ្ជាក់ថា សេវានៅយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ-សង្កាត់ រួមមាន១.ការងារអត្រានុកូលដ្ឋាន មានសេវាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត ឬបញ្ជាក់ប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ សំបុត្រអាពាហ៍ពិពាហ៍ (ពលរដ្ឋខ្មែរជាមួយពលរដ្ឋខ្មែរ) សំបុត្រអាពាហ៍ពិពាហ៍ ( ជនបរទេសជាមួយពលរដ្ឋខ្មែរ) សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព និងសេចក្តីចម្លងមរណភាព។

ក្រៅពីនេះ ក៏មានសេវា ចេញលិខិតបញ្ជាក់នានា ដូចជា សេវាលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ លិខិតបញ្ជាក់ទីលំនៅ លិខិតបញ្ជាក់លើកិច្ចសន្យាខ្ចីប្រាក់ លិខិតបញ្ជាក់ប្រវត្តិដីធ្លី លិខិតបញ្ជាក់ទាយាទ លិខិតបញ្ជាក់កិរិយាមាទ លិខិតបញ្ជាក់ប្រវត្តិរូបសង្ខេប លិខិតបញ្ជាក់ទិញលក់សត្វពាហនៈ លិខិតបញ្ជាក់តបណ្តាញ អគ្គិសនី លិខិតបញ្ជាក់តបណ្តាញទឹកស្អាត លិខិតបញ្ជាក់ជួលដី ផ្ទះ តូប យានជំនិះ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ និងលិខិតបញ្ជាក់លើលិខិតស្នាមផ្សេងៗទៀត។

សម្រាប់តម្លៃនៃសេវារបស់រដ្ឋបាលឃុំ សង្កាត់ សេវាខ្លះមិនអស់ប្រាក់ សេវាខ្លះបង់ប្រាក់ត្រឹម២ពាន់រៀល និងច្រើនបំផុតត្រឹម១ម៉ឺនរៀល ដោយខ្លះរយៈពេល៣ថ្ងៃ ខ្លះមានរយៈពេល១សប្ដាហ៍ និងជាទូទៅ មេឃុំ ចៅ សង្កាត់ ច្រើនតែពន្លឿនជាងនេះជូនពលរដ្ឋ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com