ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងការងារ KOICA ពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា
ថ្ងៃទី ៖ 06-02-2025, ដោយ​​ Dara007 , 73 Views
                     
ភ្នំពេញៈ ក្រសួងការងារ និង KOICA បានពង្រឹងកិច្ចសហប្រតិបត្តិការលើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដើម្បីអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របតាមអាទិភាពក្នុងការការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្តោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង KOICA ជាពិសេសលើសេចក្តីព្រាងឯកសារនៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថាន TVET ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ស្របទៅនឹងតម្រូវការឧស្សាហកម្ម និងការរីកចំរើនផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

ជាមួយគ្នានេះ លោក ហេង សួរ បានថ្លែងអំណរគុណចំពោះ KOICA ដែលបានរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

ជាការឆ្លើយតប លោកស្រី ឆយ ម៉ូនជុង បានបង្ហាញនូវការពេញចិត្តចំពោះការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងKOICA និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រី ជឿជាក់ថា តាមរយៈគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ទន្ទឹមនឹងអាទិភាពរបស់ប្រទេសកូរ៉េ ដែលត្រូវការកម្លាំងពលកម្មជំនាញពីបរទេស៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com