ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ជំរុញឱ្យមានការវិនិយោគ សង់ស្ថានីយអង់តែនថ្មីៗបន្ថែមទៀត នៅតាមបុរី និងតាមរាជធានី ខេត្ត ទោះត្រូវប្រឈម
ថ្ងៃទី ៖ 06-02-2025, ដោយ​​ admin , 61 Views
                     
ភ្នំពេញ : រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជំរុញជាបន្តបន្ទាប់ឱ្យមានការវិនិយោគ សាងសង់ស្ថានីយអង់តែនថ្មីៗបន្ថែមទៀតនៅតាមបុរី តាមបណ្តាខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ និងនៅតាម បណ្តាខេត្ត បើទោះបីជាត្រូវប្រឈមមុខជាមួយបញ្ហាមួយចំនួន ដូចជាការខ្វះកិច្ចសហការក្នុងការផ្តល់ទីតាំង សម្រាប់សាងសង់ស្ថានីយអង់តែន និងការតវ៉ារារាំងមិនឱ្យសាងសង់ដោយមានការយល់ខុសអំពីផលប៉ះពាល់សុខភាពដែលបណ្តាលមកពីស្ថានីយអង់តែនក៍ដោយ។

ក្នុងយុគសម័យឌីជីថល គ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ចបានចាប់យកបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋានក្នុងប្រតិបត្តិការ និងជាឃ្នាស់ក្នុងការអភិវឌ្ឍ ដែលញ៉ាំងឱ្យវិស័យទូរគមនាគមន៍កាន់តែមានតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបាន។

ក្នុងពិធីបើកកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចាត់ទុកថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ ប្រសិទ្ធភាព និងផលិតភាពកាងារ។ អាស្រ័យហេតុនេះ ក្រសួងពិតជាមានមោទនភាព ដែលក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ជាមួយនឹងការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួង សម្រេចបានការកែលម្អនិងពង្រឹងគុណភាពនៃការគ្រប់គ្រងកិច្ចការផ្ទៃក្នុងក្រសួង ការគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ និងការគ្រប់គ្រងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលបង្កើតបានជាមូលដ្ឋានសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងអភិបាលកិច្ចលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ក្រសួង។

ជាលទ្ធផល ក្នុងរយៈពេលពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចបានការរៀបចំកិច្ចការរដ្ឋបាល ដែល ធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ព្រមទាំងសម្រេចបានការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តោតទៅលើ ការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងចំណាយឱ្យចំគោលដៅ។

ជាក់ស្តែងពីឆ្នាំ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិនិងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិនិងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបាន ចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក។ ទន្ទឹមនេះដែរ ក្រសួងបានរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ចូលក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានមន្ត្រីរាជការផ្ទៃក្នុង, លើកកម្ពស់សុខុមាលភាព និងផ្តល់ការលើកទឹកដល់មន្ត្រីរាជការ តាមរយៈការបង្កើនប្រាក់រង្វាន់ ការផ្តល់ប្រាក់ឧបត្ថម្ភ និងការដំឡើងថ្នាក់និងឋានន្តរស័ក្តិ គ្រឿងឥស្សរិយយស បណ្ណសរសើរ, ជាពិសេសយកចិត្តទុកដាក់កៀរគរធនធានមនុស្ស និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការតាមរយៈ កម្មវិធីផ្តល់អាហារូបករណ៍ និងបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស។ លើការកែទម្រង់អង្គភាព ក្រសួងក៏បានពង្រឹងការងារនិយ័តកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា, ប្រែក្លាយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), បែងចែក តួនាទីភារកិច្ចការងារច្បាស់លាស់ដោយមិនឱ្យមានការចុះត្រួតពិនិត្យស្ទួនគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋាន សវនកម្មផ្ទៃក្នុង, កែទម្រង់សហគ្រាសទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា ក៏ដូចជាអង្គភាពផ្សេងៗទៀត ក្រោមចំណុះរបស់ក្រសួង ដើម្បីជំរុញ និងធ្វើឱ្យប្រសើរឡើងនូវសមិទ្ធកម្មការងារ។

បើតាម លោក ជា វ៉ាន់ដេត ពីឆ្នាំ២០២០-២០២៤ ការសាងសង់ស្ថានីយអង់តែន និង ការបំពាក់គ្រឿងបរិក្ខារថ្មីពីសំណាក់ប្រតិបតិករទូរសព្ទចល័តធំៗបានកើនឡើងជាលំដាប់។ លើសពីនេះ ក្រសួង ក៏បានយកចិត្តទុកដាក់ពង្រឹងគុណភាពសេវា ដាក់ចេញវិធានការការពារអ្នកប្រើប្រាស់ ពង្រឹងការអនុវត្តច្បាប់ និង បង្ក្រាបបទល្មើសក្នុងវិស័យទូរគមនាគមន៍ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ បង្កើនគុណភាពសេវាកម្ម និងអភិវឌ្ឍ ឧស្សាហកម្មទូរគមនាគមន៍ប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

ទោះបីជាយ៉ាងនេះក្តី ក្រសួងនឹងបន្តពង្រឹង និយ័តកម្មវិស័យទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើងថែមទៀត ដោយជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍និងការតភ្ជាប់ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរគមនាគមន៍ និងគ្រប់គ្រងធនធានកម្រ ក្នុងវិស័យទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់ យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ក្នុងបញ្ចកោណទី៥ នៃ យុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដែលមានសក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជា ប្រសិទ្ធភាពការងាររដ្ឋបាល។ ក្នុងន័យនេះ បញ្ចកោណទី៥ ផ្តោតលើអាទិភាព៥គឺ ១) ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, ២) ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, ៣) ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ៤) ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធឌីជីថល និង ៥) ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ការដាក់ចេញនូវគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណនិងគោលនយោបាយទាំងអស់ខាងលើ ឆ្លុះបញ្ចាំង ឱ្យឃើញជារួមថា នៅក្នុងទស្សនទាននៃប្រព័ន្ធអេកូឡូស៊ីឌីជីថល មានសមាសភាគគោល៤ គឺ បច្ចេកវិទ្យាឌីជីថល រដ្ឋាភិបាលឌីជីថល សង្គម-សេដ្ឋកិច្ចឌីជីថល និងសន្តិសុខសាយប័រ ដែលមានទំនាក់ទំនងប្រទាក់ក្រឡា និង ឥទ្ធិពលទៅលើគ្នាទៅវិញទៅមក។ បច្ចេកវិទ្យាឌីជីថល ដើរតួនាទីជាផ្នែកគន្លឹះមួយក្នុងការជំរុញនវានុវត្តន៍ និង ការលើកកម្ពស់ផលិតភាពក្នុងវិស័យនានា ដែលនាំទៅរកការរីកលូតលាស់នៃសង្គមនិងសេដ្ឋកិច្ចឌីជីថល។ ប៉ុន្តែ ការប្រែក្លាយពីសេដ្ឋកិច្ចប្រពៃណីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលតាមរយៈការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនេះ ទាមទារនូវការជំរុញការអភិវឌ្ឍវិស័យឌីជីថល ដោយប្រមូលផ្តុំការគិតគូរ និងការដាក់ចេញនូវវិធានការការងារសំខាន់ៗ រួមមាន ការកសាងក្របខណ្ឌបទដ្ឋានគតិយុត្ត ការបង្កើតយន្តការដឹកនាំ សម្របសម្រួល និងអនុវត្ត ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងការតភ្ជាប់ ការគ្រប់គ្រងនិងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល រួមមានទាំងបច្ចេកវិទ្យាឈានមុខថ្មីៗ ការអភិវឌ្ឍធនធានមនុស្សនិងអក្ខរកម្មឌីជីថល ការជំរុញការចាប់យកឌីជីថល ការគ្រប់គ្រងការរក្សាទុកនិងរំហូរទិន្នន័យ ការអភិវឌ្ឍកម្មវិធី ថ្នាល និងសេវាឌីជីថល ការគាំទ្រនិងការអភិវឌ្ឍធុរកិច្ច និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។ រីឯការកសាងបានរដ្ឋាភិបាលឌីជីថល នឹងបង្កើតបរិយាកាស ក៏ដូចជាផ្តល់នូវក្របខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ រដ្ឋាភិបាលធ្វើជា គំរូដឹកនាំការធ្វើបរិវត្តកម្មឌីជីថល ដោយចាប់យកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និង ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនសាធារណជន។ ប៉ុន្តែ ក្នុងដំណើរវិវឌ្ឍន៍នៃបរិវត្តកម្មឌីជីថលនេះអាចនឹងកើតមានឡើងនូវហានិភ័យនៃការប្រើប្រាស់ឧបករណ៍ឌីជីថលខុសឆ្គងសម្រាប់បម្រើឱ្យគោលបំណងមិនល្អ និងមិនសុចរិត ដូចជា ការផ្តល់ព័ត៌មានក្លែងក្លាយ និងបោកប្រាស់ ការចូលទៅទាញយកមកប្រើប្រាស់ទិន្នន័យ ឯកជនដោយពុំមានការអនុញ្ញាត ដើម្បីកេងចំណេញ ឬកេងប្រវញ្ច និងការប្រព្រឹត្តបទឧក្រិដ្ឋតាមអ៊ីនធឺណិតជាដើម។ ការណ៍នេះតម្រូវឱ្យមានការកសាងបទដ្ឋានគតិយុត្ត និងហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ដែលជាមូលដ្ឋាន គ្រឹះដ៏ចាំបាច់ដើម្បីគាំទ្រដល់ការពង្រឹងសន្តិសុខសាយប័រ ក៏ដូចជាការការពារឯកជនភាពបុគ្គល។ ច្បាមជាប់ជាមួយទស្សនទាននៃការកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងមាគ៌ាធ្វើដំណើរក្រោមការចង្អុល បង្ហាញរបស់យុទ្ធសាស្ត្រនិងគោលនយោបាយរាជរដ្ឋាភិបាល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពិតជាបាន ខិតខំជំរុញការអភិវឌ្ឍនិងអភិបាលកិច្ចលើវិស័យរបស់ខ្លួន និងជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើន ល្បឿនបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

ឆ្លៀតឱកាសដ៏ឱឡារិកនេះ លោករដ្ឋមន្រ្តី ស្នើសុំកិច្ចសហការកាន់តែខ្លាំងខ្លាថែមទៀតពីបណ្តាក្រសួងស្ថាប័ន និងផ្នែកដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមជាមួយគ្នាក្នុងការបង្កើនល្បឿននៃការជំរុញបរិវត្តកម្មរដ្ឋាភិបាល ឌីជីថល ក្រោមយន្តការនៃការដឹកនាំសម្របសម្រួលនិងអនុវត្តរបស់រាជរដ្ឋាភិបាល ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com