អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្នុងចំណោម២៥រាជធានី ខេត្ត គឺមាន១៥រាជធានី ខេត្ត ដែលមានគុណភាពខ្យល់ល្អជាងគេ ក្នុងនោះមានខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង បាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ កំពង់ស្ពឺ ព្រៃវែង កំពត ស្វាយរៀង ក្រចេះ រតនគិរី កែប ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ ។ ក្រៅពីនោះគឺមានខេត្តកំពង់ធំ ណ្តាល មណ្ឌលគីរី ព្រះវិហារ សៀមរាប ព្រះសីហនុ តាកែវ និងខេត្តប៉ៃលិន ដែលជាខេត្តល្អបន្ទាប់មានសញ្ញាពណ៌បៃតង ។ ដោយឡែកសម្រាប់ខេត្តកោះកុង គឺមាន ពណ៌លឿង និងខេត្តពោធិ៍សាត់មានពណ៌ទឹកក្រូច ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបានបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គឺមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៧.៩៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”៕