ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កម្ពុជាមានគុណភាពខ្យល់ល្អនៅទូទាំងប្រទេស
ថ្ងៃទី ៖ 04-02-2025, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម​ រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង​ ខេត្តក្រចេះ ខេត្តរតនគិរី​ ខេត្តកែប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ​ និងខេត្តត្បូងឃ្មុំ

ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ​ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តប៉ៃលិន​

ពណ៌លឿងៈ ខេត្តពោធិ័សាត់ និងខេត្តកោះកុង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com