ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
១ខែ ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានជាង៦លានដុល្លារ
ថ្ងៃទី ៖ 04-02-2025, ដោយ​​ Dara007 , 75 Views
                     
សៀមរាបៈ គ្រឹះស្ថានអង្គរទទួលបានចំណូលចំនួន៦ ៩០៣ ៣៨០ ដុល្លារអាមេរិកពី ការលក់ បណ្ណចូលទស្សនារមណីយ ដ្ឋានអង្គរ ក្នុង ខែមករា ឆ្នាំ២០២៥ កន្លងទៅ ។ តាមរយៈ ការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូលទស្សនា រមណីយ ដ្ឋានអង្គរដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះ គ្រឹះស្ថានអង្គរ រំពឹងថា នឹងទទួលបាន កំណើនទេសចរ និងចំណូល កើនឡើង។

គ្រឹះស្ថានអង្គរបានឱ្យដឹងថា ក្នុងខែមករាមានទេសចរបរទេសទិញបណ្ណ ចូល អង្គរ ចំនួន ១៤៦ ១៤០ នាក់ កើន២៦,៤៩ ភាគរយ ធៀបរយៈ ពេលដូចគ្នា ឆ្នាំ ២០២៣ និងរកចំណូលបានចំនួន ៦ ៩០៣ ៣៨០ ដុល្លារកើន២៥,៥៦ ភាគរយ ធៀប នឹងខែមករា ឆ្នាំ២០២៣។ ប្រភពដដែលបន្តថា ក្រៅពីចំណូលដែលទទួលបានពីការលក់បណ្ណជូនភ្ញៀវ ទេសចរ បរទេសទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរក៏ទទួល បានចំណូល ពីលក់បណ្ណជូនភ្ញៀវវទេសចរនៅប្រាសាទកោះកេរចំនួន ១៧ ៥៤០ ដុល្លារ ពីទេសចរ បរទេស ៦៨៩នាក់។ ដោយឡែក ការលក់សំបុត្រទូកនាខែមករា ទទួលបានចំណូលចំនួន១២០ ៧១៧ដុល្លារ ។

រីឯចំណូលពីការ លក់សំបុត្រ ភ្នំ ក្បាលស្ពានចំនួន៦៤០ដុល្លារពី ទេសចរ១២៨នាក់។ ក្នុងខែមករានេះដែរ ចំណូលឧបត្ថម្ភមូលនិធិគន្ធបុប្ផារយៈមានចំនួន ២៩២ ២៨០ ដុល្លារ។

កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះដែរ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តជា ផ្លូវការនូវការកែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រ ចូល ទស្សនា រមណីយដ្ឋានអង្គរ។តាមរយៈទម្រង់ថ្មីនេះ ជាវិធីសាស្រ្តងាយស្រួលសម្រាប់ភ្ញៀវ ទេសចរបរទេស ក្នុងការទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍ពាក់ព័ន្ធផ្សេងទៀត ក្រោមសមត្ថកិច្ចរបស់ គ្រឹះស្ថាន អង្គរ តាមរយៈប្រព័ន្ធកម្មវិធីទូរស័ព្ទដៃ AE Mobile និងគេហទំព័រ Angkor Enterprise® ។ មានការរំពឹងថា តាមរយៈការកែទម្រង់ប្រព័ន្ធ លក់សំបុត្រនេះ រមណីយដ្ឋាន អង្គរនឹងទទួលបានកំណើនទេសចរនិងចំណូលបន្ថែមទៀត។

គួររំលឹកថា ឆ្នាំ២០២៤កន្លងទៅ គ្រឹះស្ថានអង្គរលក់បណ្ណជូនភ្ញៀវទេសចរ បរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និង ប្រាក់ ចំណូលចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារ។តួលេខនេះបង្ហាញថា ភ្ញៀវ ទេសចរ បរទេស ទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,២៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លង ទៅ ខណៈចំណូលដែល ទទួលបានពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ២៨,៥៧ភាគរយ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com