ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋបាលខណ្ឌជ្រោយចង្វារ ច្រានការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីការបាក់ស្រុតច្រាំងទន្លេបណ្តាលមកពីការបូមខ្សាច់
ថ្ងៃទី ៖ 04-02-2025, ដោយ​​ Dara007 , 66 Views
                     
ភ្នំពេញៈ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានចេញមុខច្រានការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីការបាក់ស្រុតច្រាំងទន្លេបណ្តាលមកពីការបូមខ្សាច់ ចំនួន ០៣ទីតាំង ក្នុងនោះ ០២ទីតាំងស្ថិតក្នុងសង្កាត់ព្រែកលៀប និង០១ទីតាំងទៀតស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រដ្ឋបាលខណ្ឌជ្រោយចង្វារនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថា វិទ្យុអាស៊ីសេរី (RFA Khmer) បានធ្វើការចុះផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធ នឹងករណីបាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានប្រឌិតថា «ការបាក់ស្រុតច្រាំងទន្លេនេះបណ្តាលមកពីការបូមខ្សាច់» ដែលបានធ្វើ ឱ្យមហាជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមធ្វើការបំភ្លឺ និងបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះមានករណីបាក់ស្រុតច្រាំងទន្លេមេគង្គចំនួន ០៣ទីតាំង ក្នុងនោះ ០២ទីតាំងស្ថិតក្នុងសង្កាត់ព្រែកលៀប និង០១ទីតាំងទៀតស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមូលហេតុពិតនៃការបាក់ច្រាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិសុទ្ធ តិសុទ្ធសាធ មិនមានពាក់ព័ន្ធនឹងការបូមខ្សាច់នោះទេ ព្រោះថា រយៈពេលជាង១ ៦១០ឆ្នាំនេះ ក្រសួងរ៉ែ និង ថាមពល មិនដែលអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារឡើយ។

តែផ្ទុយស្រឡះអំពីការពិត បែរជា វិទ្យុអាស៊ីសេរី (RFA Khmer) ធ្វើការចុះផ្សាយ ព័ត៌មានមិនពិតនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ក្នុងគោលបំណងលាបពណ៌ មូល បង្កាច់ បំផ្លើសការពិត ប្រឌិតអង្គហេតុទម្លាក់កំហុសដោយអសុទ្ធិចិត្តមកលើអាជ្ញាធរ ទាំងដែល ខ្លួនពុំមានភស្តុតាង ទឡីករណ៍ និងគ្មានមូលដ្ឋានច្បាស់លាស់ផង។

ទន្ទឹមគ្នានេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ ពិតជាមានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់វិទ្យុអាស៊ីសេរី (RFA Khmer) ដែលបានធ្វើការផ្សព្វផ្សាយនៅលើបណ្តាញ សង្គម និយាយខុសពីការពិត ដោយគ្មានមូលដ្ឋានគតិយុត្តច្បាស់លាស់ ធ្វើឱ្យសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាននានាមានការយល់ច្រឡំ ដែលទង្វើនេះប្រាសចាកពីការខិតខំ ប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច ក្នុងការបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយ ការទទួលខុសត្រូវខ្ពស់ផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com