កម្ពុជា អង្គការយូណេស្កូ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា
ថ្ងៃទី ៖ 04-02-2025, ដោយ Dara007 , 57 Views
ភ្នំពេញៈ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយផ្សារភ្ជាប់ជាមួយប្រាង្គប្រាសាទ និងអភិវឌ្ឍន៍ដោយផ្សារភ្ជាប់គ្នារវាងធម្មជាតិ បេតិកភណ្ឌដែលមានស្រាប់ និងតំបន់ធម្មជាតិ ព្រមទាំងទីក្រុងច្នៃប្រឌិតផ្សេងៗទៀត៕
|