ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពោធិ៍សាត់ធ្លាក់ចូលបន្ទាត់ក្រហមម្ដងទៀតហើយ
ថ្ងៃទី ៖ 03-02-2025, ដោយ​​ admin , 79 Views
                     
ភ្នំពេញ : ក្នុងចំណោមរាជធានី ខេត្តទាំង២៥ មាបតែខេត្តពោធិ៍សាត់មួយគត់ដែលធ្លាក់ចូលបន្ទាត់ក្រហមម្ដងទៀត ពាក់ព័ន្ធស្ថានភាពគុណភាពខ្យល់ ។ នេះបើតាមការបញ្ជាក់ពី លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ។

បើតាម លោក ខ្វៃ អាទិត្យា នៅទូទាំងប្រទេស ថ្ងៃនេះខេត្តស្វាយរៀង បាននាំមុខគេ ពាក់ព័ន្ធគុណភាពខ្យល់ល្អ ពោលមានសញ្ញាបន្ទាត់ពណ៌ខៀវ ។ ប៉ុន្តែសម្រាប់ខេត្តបាត់ដំបង កំពង់ចាម​ កំពង់ឆ្នាំង រាជធានីភ្នំពេញ​ កំពង់ស្ពឺ កំពត ព្រៃវែង​ រតនគិរី​ កែប ព្រះសីហនុ​​ ក្រចេះ និងខេត្តត្បូងឃ្មុំ វិញ គឺគុណភាពខ្យល់ល្អបន្ទាប់ដែលមានសញ្ញាពណ៌បៃតង ។ ក្រៅពីនោះគឺខេត្តកណ្តាល កំពង់ធំ សៀមរាប ស្ទឹងត្រែង កោះកុង​ តាកែវ មណ្ឌលគីរី ប៉ៃលិន និងខេត្តឧត្តរមានជ័យ​ លេខបន្ទាប់ទៀតពណ៌លឿង ។ ដោយឡែកសម្រាប់ពណ៌ទឹកក្រូចវិញ គឺមានខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា គុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២​ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ គឺមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៦៤.១០ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “មធ្យម”៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com